សិល្បៈ និង កម្សាន្ត

វិបសាយ Page Six បញ្ជាក់ថា BTS និង Justin Bieber នឹង​ចេញបទរួមគ្នាឆាប់ៗខាងមុខ

យោងតាម​សេចក្ដី​ រាយការណ៍លម្អិត ចេញពីវិបសាយល្បី Page Six បាន​ឲ្យដឹង​ថា BTS និង Justin Bieber នឹងសហការគ្នាចេញ បទ​ចម្រៀង​ជាមួយគ្នា​ ក្នុង​ពេល​ឆាប់ៗ ។

Page Six បាន​បញ្ជាក់ថា ប្រភពជិតស្និទ្ធ​ដែល គួរ​ឲ្យទុកចិត្តមួយបាន​បង្ហើប​ថា ការសហការរវាង BTS និង Justin Bieber ពេល​នេះ​កំពុងដំណើរការបណ្ដើរៗហើយ វា​អាច​ស្ថិតក្នុង​ អាល់ប៊ុម​ថ្មី​របស់​ Justin មាន​ឈ្មោះថា​ “Justice”។

មតិភាគ​ច្រើន​បាន​សន្និដ្ឋាន​ថា​ ការសហការគ្នា​ នៅ​ពេលនេះ​គួរ​តែ​កើតឡើង​ហើយ បន្ទាប់​ពីការវិនិយោគ​ របស់ក្រុមហ៊ុនអាមេរិក Ithaca Holdings រួមបញ្ចូល​ជាមួយនឹង HYBE America កាលពីដើម​ឆ្នាំនេះ ។

ទោះជាយ៉ាងណា ​សេចក្ដី​បញ្ជាក់ផ្លូវការពី HYBE នៅ​មិនទាន់​ចេញ​មុខ​នៅឡើយទេ ស្របពេល​អ្នក​គាំទ្រ ទាំងសង្ខាង រំពឹង​ទុកថា​ ការសហការគ្នា​នេះ​អាច​មាន​សង្ឃឹម​ខ្ពស់ ដោយសារតារា​ទាំង ២​ក៏ស្ថិតក្នុង​ដំបូល ​តែមួយពេល​នេះ ៕ sabay

Most Popular

To Top