តារាម៉ូដែលរាងខ្ពស់ស្រឡះ ចាន់ គង់ការ បានធ្វើឲ្យគ្រប់គ្នាបើកភ្នែកធំៗ ក្រោយនាងបានបញ្ចេញរូបភាពជាច្រើនសន្លឹករួមទាំងវីដេអូផង បង្ហាញពីសម្រស់ដើមទ្រូងរបស់នាងធំទ្រលុកទ្រលន់គួរឲ្យគយគន់។

នេះមិនមែនជាលើកទី១ទេ ដែលតារាស្រី បានបញ្ចេញរូបភាពបែបនេះ។ សំអាងលើអំណោយផលពីធម្មជាតិទាំងរូបរាងកាយ និងចំណុចផ្សេងទៀត ដូចជាដើមទ្រូងនេះ គេឃើញ គង់ការ បង្អួតសម្រស់របស់នាងជារឿយ នៅក្នុងឈុតប៊ីគីនី។ ប៉ុន្តែលើកនេះ ជាទិដ្ឋភាពពេញភ្នែកជាងពេលណាៗទាំងអស់។ គង់ការ បានបញ្ចេញទាំងរូបភាព និងវីដេអូ បង្ហាញឃើញច្បាស់ពីរង្វង់ដើមទ្រូងរបស់នាង។
ជាមួយនឹងការបង្ហាញ ម៉ូដែលស្រី បានលើកឡើងដោយស្នើ កុំឲ្យប្រិយមិត្តមានភ្ញាក់ផ្អើលជាមួយអ្វីដែលប្រិយមិត្តបានឃើញ។ “កុំភ្ញាក់ផ្អើលពេលឃើញដើមទ្រូងខ្ញុំធំ…!” គង់ការ ថ្លែង។

តារាម៉ូដែលថ្លែងបែបនេះ នៅក្នុងវេលានាងព្យាយាមផ្សព្វផ្សាយពីផលិតផលជំនួយដល់ការថែទាំដើមទ្រូងរបស់នារីមួយប្រភេទ ដែលជាចំណែកជួយឲ្យដើមទ្រូងរបស់នាងទ្រលុកទ្រលន់បែបនេះ។ បែបនេះក្ដី តាមតារាស្រី បានឲ្យដឹងថា ពីដើមឡើយមក គឺនាងអំណោយផលហើយស្រេចនៅត្រង់បរិវេណនេះនៃរាងកាយរបស់នាង។ ប៉ុន្តែថា ការព្យាយាមថែទាំដោយប្រើផលិតផលបន្ថែម វាជួយឲ្យនាងកាន់តែអំណោយផលថែមទៀត។


ចាន់ គង់ការ ជាអតីតជយលាភីលេខ១កម្មវិធី Cambodia Next Top Model។ នាងត្រូវបានគេមើលឃើញថា មានចំណុចលេចធ្លោទាំងព្រម ទាំងមុខមាត់ រូបរាងខ្ពស់ស្រឡះ សមសួន។ ក្រៅពីនេះ គង់ការ ក៏មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសបានល្អថែមទៀតផង៕



ប្រភព៖ Sabay
