អតីតជ័យលាភីរងទី១ Miss Grand Cambodia លឹម សុធាវី ក្ដៅចិត្តពេកចេញមុខទម្លាយចរិកពិត របស់បុរសមួយចំនួន ខ្ទេចគ្មានសល់ បន្ទាប់ពីប៉ុន្មាន ថ្ងៃមុននាងប្រកាសក្ដែងៗចែកផ្លូវគ្នាជាមួយ គូស្នេហ៍ដែលសេពគប់ ជាមួយគ្នាអស់រយៈជាង ២ ឆ្នាំមកនេះ។

អស់ភាពអត់ធ្មត់កាន់ដៃគ្នាដើរទៅមុខជាមួយគូស្នេហ៍ថ្មីៗនេះ សុធាវី ទើបតែប្រកាសក្ដែងៗលើបណ្ដាញ សង្គមថានាងបានចែកផ្លូវគ្នាជាមួយមិត្តប្រុស។

បន្ទាប់ពីបែកមិនទាន់ប៉ុន្មានផង ស្រីស្អាតរូបនេះបាន បោះពាក្យទម្លាយចរិតពិតបុរសមួយចំនួនថា ”មនុស្សប្រុសនិយាយថាខ្ញុំមិនចេះសាវ៉ាទេ ទាល់តែបែក មួយ ទើបយកមួយទៀតតើ (បែកមួយយកមួយ) ! អ្នកត្រូវចាំមិនបាច់ខំល្អនឹងរំពឹងឡើងគេពេកទេ មិនប្រាកដថាគេយកអ្នកជាអនាគតទេ ព្រោះគេឆ្លងកាត់ការស្រលាញ់ច្រើនមកហើយ គេតែងតែ ធ្វើដូចគ្នានិយាយថាស្រលាញ់ដូចគ្នា ដល់ពេលលែងត្រូវគ្នាក៏បែក មិនយូរប៉ុន្មាន ក៏យកអ្នកថ្មី វាជារឿងធម្មតារបស់គេហើយ មនុស្សបែបនេះគឺអស្ចារ្យណាស់ អាចបណ្ដើរមនុស្សស្រីប្ដូរមុខរហូត ទៅមួយមិត្ដភក័្ដគេ ហើយក៏គ្រប់គ្នាចេះតែស្វាគម៍ មិនហ៊ាននិយាយ ព្រោះខ្លាចចិត្ត“។

លឹម សុធាវី បានរៀបរាប់បន្តថា ”ចាំណាមនុស្សបែបនេះបើគេមិនទាន់និយាយសុំអ្នករៀបការ នឹងរៀបការជាមួយអ្នកទេ មិនបាច់សង្ឃឹមទេ ព្រោះថ្ងៃណាមួយគេធុញ យើងនឹងដូចនារីមុនមុនចឹង គេមិនហ៊ានបញ្ចេញកាស្រលាញ់រវាងអ្នកនិងគេ មិនមែនគេអោយតំលៃយើងទេ ព្រោះវាស្រួលក្នុង ការបែកគ្នា ហើយមិនបាច់អោយគេដឹង ចឹងទោះបែករឺត្រូវក៏ក៏ធម្មតា……ស្នេហា Private បែកគ្នាក៏ Private មិនបាច់សង្ឃឹមគិតដល់ថ្ងៃអនាគតទេ ព្រោះគេយកអ្នកមកលេងសើចមួយរយះទេ ទើបគេ មិនហ៊ានបញ្ចេញ ថាអ្នកជាគូរអនាគតរបស់គេ”។

យ៉ាងណាមិញបន្ទាប់ពីបែកបាក់ស្នេហា ដែលខំសាងយូរឆ្នាំ សុធាវីនៅតែមានភាពរឹងមាំជឿជាក់លើខ្លួន ហើយបច្ចុប្បន្ននាងកាន់ជំនួញ ក្នុងដៃធំមួយ ហើយថ្មីៗនេះនាងក៏ទើបតែសម្រេចជោគជ័យដោយទិញ ផ្ទះវីឡា យ៉ាងប្រណីតជូនចំពោះខ្លួនឯងទៀតផង៕
ប្រភព៖sabay
