អតីតបវរកញ្ញាមីយ៉ាន់ម៉ាម្នាក់បានចូលរួម ជាមួយក្រុមឧទ្ទាមជនជាតិភាគតិច ដើម្បីកាន់អាវុធប្រយុទ្ធប្រឆាំងនឹងរបបយោធារបស់ប្រទេសនេះ ដែលបានបំផ្លាញប្រជាធិបតេយ្យ ទម្លាក់រដ្ឋាភិបាលលោកស្រី អង់សាន ស៊ូជី។

មានឈ្មោះថា Htar Htet Htet បានតំណាងឱ្យមីយ៉ាន់ម៉ានៅក្នុងការប្រកួតបវរកញ្ញា Miss Grand Internationalលើកដំបូងនៅប្រទេសថៃក្នុងឆ្នាំ ២០១៣។ កន្លងទៅ៨ឆ្នាំយ៉ាងលឿន ស្ដ្រីវ័យ៣២ឆ្នាំរូបនេះបច្ចុប្បន្នកំពុងស្ថិតនៅក្នុងព្រៃ ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមប្រដាប់អាវុធជនជាតិភាគតិច។
នាង បានបង្ហោះរូបភាពមួយសន្លឹកទៅកាន់ទំព័រហ្វេសប៊ុករបស់នាងនៅសប្តាហ៍នេះ ដោយស្លៀកពាក់ឈុតខ្មៅនិងស្ពាយកាំភ្លើងវែង អមជាមួយសំណេរថា៖ “ពេលវេលាបានមកដល់ហើយដើម្បីប្រយុទ្ធវាយបកវិញ។ មិនថាអ្នកកាន់អាវុធ ប៊ិក ក្តារចុច ឬបរិច្ចាគប្រាក់ គ្រប់គ្នាត្រូវតែចូលរួមម្នាក់បន្តិចដើម្បីឱ្យបដិវត្តន៍បានជោគជ័យ”៕


ប្រភព៖sabay
