សិល្បៈ និង កម្សាន្ត

មកដឹងរឿងរ៉ាវច្រើន​ យ៉ាងពីតារាសម្ដែង Stella មហាជន មិនច្រើនទេ ដែលបានដឹង

តារាសម្ដែងស្រី ដែលមានរាងតូចច្រឡឹងកញ្ញា Stella កំពុងតែទទួលបានការចាប់អារម្មណ៍ និង​គាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន ពិសេស​យុវវ័យ តាមរយៈការសម្ដែងរបស់កញ្ញានៅក្នុង បទ «មនុស្សអរូប» ថតស្ពតពាណ្ជជិកម្មផ្សេងៗ រួមទាំងជាមួយនឹង សមត្ថភាពយ៉ាងប៉ិនប្រសប់ បូកផ្សំនឹងរូបសម្រស់ ស្រស់ស្អាតពី ធម្មជាតិទៀតនោះ ក៏ធ្វើឲ្យកញ្ញាទទួលបានការគ្រាំទ្រ និងកោតសរសើរ កាន់តែខ្លាំងឡើង នាពេលបច្ចុប្បន្ននេះ។

ទន្ទឹមនឹងភាពល្បីល្បាញរបស់នាង តារាស្រីរូបនេះនៅមានរឿង រ៉ាវជាច្រើនដែលអ្នកគាំទ្រ មិនច្រើនទេ ដែលបានដឹង។

ចង់ដឹងថា តារាស្រីថ្ពាល់ខួចរូបនេះ មានរឿងអ្វីខ្លះដែលអ្នក មិនធ្លាប់ដឹងពីកញ្ញា ទស្សនាខាងក្រោម ៖

១. Stella គឺជាកូនកាត់ខ្មែរ – ប៊ុលហ្គារី

២. នាងបានចូលសិល្បៈលើកដំបូងកាលពីឆ្នាំ ២០១៦

៣. ការសម្ដែងដំបូងរបស់នាងគឺ ថតខ្សែភាពយន្ដមួយ

៤. តារានៅក្នុងដួងចិត្តរបស់ Stella គឺអ្នកនាង ឌុច សោភា

៥. Stella ជាកូនពៅគេនៅក្នុងគ្រួសារ ក្នុងចំណោមបងប្អូនស្រី ២នាក់

៦. Stella មានអាយុ២៣ឆ្នាំ សព្វថ្ងៃកំពុងបន្តការសក្សា នៅសកលវិទ្យាល័យ PPIU ជំនាញទេសចរណ៍

៧. ក្រៅពីការសម្ដែង Stella ក៏អាចច្រៀង បានយ៉ាងពីរោះផងដែរ

៨. នៅពេលទំនេរ ស្រីស្អាតរូបនេះ ចូលចិត្តដើរផ្សារទិញឥវ៉ាន់

៩. មុខម្ហូបដែលចូលចិត្តញុំា ជាងគេបំផុតគឺ កាពិឆាសាច់គោ

Most Popular

To Top