អូស្ត្រាលី ៖ លលាដ៍ក្បាលរបស់សត្វក្រពើយក្ស ដែលមានអាយុ ៨ លានឆ្នាំដែលធ្លាប់បរបាញ់ សត្វព្រៃដ៏ធំមួយ រួមទាំងបក្សីមានកម្ពស់ជិត៣ម៉ែត្រ ត្រូវបានគេរកឃើញនៅ ប្រទេសអូស្ត្រាលី ដោយអ្នកស្រាវជ្រាវ ជឿបាននិយាយថា វាជាផ្នែកមួយ នៃប្រភេទសត្វថ្មី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
នេះបើយោងតាម BBC បានរាយការណ៍ព័ត៌មានដំបូងថា ក្រពើឃាតករត្រូវបានគេរកឃើញ នៅឆ្នាំ ២០០៩ ចម្ងាយ ២០០ គីឡូម៉ែត្រពី Alice Springs នៅដែនដីភាគខាងជើងTerritory ។ វាមានទំហំ ប្រហាក់ប្រហែលនឹងក្រពើទឹកប្រៃ នាពេលបច្ចុប្បន្ន ឬមានប្រវែងជាង៥ម៉ែត្រ និងមានទម្ងន់ប្រមាណ ១,០០០ផោន។
ប្រភេទសត្វថ្មី ដែលមិនទាន់មានឈ្មោះ និងជាកម្មសិទ្ធិរបស់ពូជពង្ស Baru genus របស់សត្វទាំងឡាយ ដែលបានធ្វើដំណើរ ឆ្លងកាត់ទ្វីបអូស្ត្រាលី រាប់លានឆ្នាំមុន។ វេជ្ជបណ្ឌិតលោកAdam Yatesអ្នកអភិរក្សជាន់ខ្ពស់ នៃវិទ្យាសាស្ត្រផែនដីនៅសារមន្ទីរ និងវិចិត្រសាលសិល្បៈ នៃដែនដីភាគខាងជើង បានប្រាប់កាសែតនេះថា វាប្រាប់យើងអំពីប្រភេទសត្វថ្មីមួយ ដែលយើងមិនបានដឹងថា កំពុងរស់នៅកណ្តាល ប្រទេសអូស្ត្រាលី។
វាគួរឲ្យភ្ញាក់ផ្អើលដែលជឿថា ផ្នែកកណ្តាល នៃប្រទេសមានទន្លេធំល្មម ជាកន្លែងរស់នៅសម្រាប់សត្វ ក្រពើមានទំហំទាំងនេះ។ ទោះយ៉ាងណាលោក Yates បានបន្ថែមថា ខ្សែវីដេអូមួយបន្ថែមទៀត នៅក្នុងការថតចម្លង ក្នុងការស្វែងយល់អំពីវិធី ដែលសត្វអូស្រ្តាលី បានវិវត្តតាមពេលវេលា៕ ដោយ៖លី ភីលីព