សិល្បៈ និង កម្សាន្ត

ភ្ញាក់ព្រឺត! មហាជន ផ្ទុះការសង្ស័យ ទំនាក់ទំនង សារីតា ក្រោយបង្ហាញភាព ផ្អែមល្ហែមជាមួយជន បរទេសម្នាក់

អ្នកគាំទ្រនៅលើបណ្ដាញសង្គម Tik Tok មានការចែករំលែក ជាច្រើនលើរូបភាពផ្ហែម ល្ហែមរវាង បវរកញ្ញាចក្រវាលកម្ពុជា រ៉េត សារីតា ជាមួយជនបរទេសម្នាក់ មហាជនផ្ទុះការ សង្ស័យយ៉ាងខ្លាំងជុំវិញ ទំនាក់ទំនងអ្នកទាំងពីរ ។

ជារឿយៗតារាម៉ូដែល និងពិធីការនីរូបនេះ ពុំធ្លាប់បញ្ចេញសកម្មភាពគៀកកើយ ក៏ដូចជារឿងរ៉ាវផ្ទាល់ ខ្លួនជា ពិសេសរឿងស្នេហា របស់នាងតែម្ដង ។ ដោយឡែកលើកនេះ មហាជនហាក់ភ្ញាក់ផ្អើល ចំពោះរូប ភាព ស្អិតរមួតរវាង សារីតា និងបុរសម្នាក់ ដែលត្រូវបានគេសង្ស័យថា ជាគូស្នេហ៍នាង បន្ទាប់ពីបុរសម្នាក់ នេះបានរួមដំណើរទៅ សហរដ្ឋអាមេរិកជាមួយ សារីតា ចូលរួមប្រកួត Miss Universe កាលពីថ្មីៗនេះ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងបញ្ចេញរូបភាពផ្អែមល្ហែម ជាមួយគ្នាជាហូរហែរ ទៀតផង ទើបជាហេតុធ្វើឱ្យ មហាជនសង្ស័យ ។

យ៉ាងណាមិញជុំវិញរឿងរ៉ាវ តារាស្រីរូបនេះ ពុំទាន់ដឹងនៅឡើយទេថា អ្នកទាំងពីរពិតជាមានទំនាក់ទំនង ស៊ីជម្រៅកម្រិតណា ព្រោះសមីខ្លួនមិនទាន់ មានការបកស្រាយ ខណៈមហាជនកំពុងតែសង្ស័យលើ ទំនាក់ទំនង ស្អិតរមួតពួកគេ៕

Most Popular

To Top