សិល្បៈ និង កម្សាន្ត

ជីវិតរីកស្រស់ដូចផ្កា ! ការងារ ស្នេហា រូបសម្រស់ សារីតា ទទួលបានទាំងព្រម

ពិធីការិនីឆ្នើម និងជាតារាម៉ូដែល កញ្ញា រ៉េត សារីតា ជីវិតហាក់កាន់តែស្រស់បំព្រង ទាំងការងារ រូបសម្រស់ ជាពិសេសនោះគឺជីវិតស្នេហាតែម្ដង ដែលថ្មីៗនេះ មិត្តប្រុសរបស់នាង ទើបតែសុំនាងរៀបការ។

អ្នកគាំទ្រ ជាពិសេសមិត្តរួមអាជីពមិនតិចអ្នកទេ ដែលចូលរួមអបអរសាទរ ដល់ពីធីការិនីឆ្នើមរូបនេះ ក្រោយនាងបានបង្ហោះរូបភាព ដ៏ផ្អែមល្ហែមជាច្រើនសន្លឹក បង្ហាញពីដំណើរកម្សាន្ដ ឯកជនភាពដ៏ប្រណិតមួយ នៅក្នុងប្រទេស New Zealand ដែលដំណើរកម្សាន្ដមួយនេះ ក្លាយជាការចង់ចាំដ៏ល្អឥតខ្ចោះក្នុងឆាកជីវិតរបស់ សារីតា ត្រូវបានមិត្តប្រុសសុំរៀបការ បំពាក់ចិញ្ចៀនក្នុងរូបភាព ផ្អែមល្ហែមជាខ្លាំង។

បើទោះជា សារីតា មិនបានរៀបរាប់បញ្ជាក់ ពីការយល់ព្រមរបស់នាង ទៅលើគូស្នេហ៍ក៏ដោយ ប៉ុន្តែចិញ្ចៀនលើដៃនាងខាងឆ្វេង បង្ហាញពោពេញដោយស្នាមញញឹម វាបានបញ្ជាក់បានហើយថា ចម្លើយរបស់នាងគឺ យល់ព្រម ដោយមិនស្ទាក់ស្ទើរ។

យ៉ាងណាមិញបន្ទាប់ពីសាយភាយ ដំណឹងល្អនេះ អ្នករួមអាជីព និងអ្នកគាំទ្រជាច្រើន បានចូលរួមអបអរសាទរដល់ សារីតា និងទន្ទឹងចាំថ្ងៃនាងចូលរោងជ័យ ៕

Most Popular

To Top