នៅថ្ងៃច័ន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ ប្រទេសចិនបានប្រកាសថា គូស្វាមីភរិយានីមួយៗនឹងត្រូវបានអនុញ្ញាតិឱ្យមានកូនរហូតដល់ទៅ ៣ នាក់។ នេះជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយពីការកំណត់ការមានកូន២នាក់ ដែលមានស្រាប់បន្ទាប់ពីទិន្នន័យកាលពីពេលថ្មីៗនេះបានបង្ហាញពីការធ្លាក់ចុះយ៉ាងខ្លាំង នៃកំណើនប្រជាជននៅក្នុងប្រទេស។

ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ បានរាយការណ៍ថាការផ្លាស់ប្តូរនេះត្រូវបានអនុម័តក្នុងអំឡុងកិច្ចប្រជុំនយោបាយមួយដែលដឹកនាំដោយប្រធានាធិបតី ស៊ី ជីនពីង។ បកទៅក្រោយបន្តិច ពោលគឺនៅក្នុងឆ្នាំ ២០១៦ ប្រទេសចិន បានលុបចោលគោលនយោបាយរបស់ខ្លួន ដែលអនុញ្ញាតិឱ្យប្រជាជនមានកូនតែមួយ។

នៅដើមខែនេះ ការធ្វើជំរឿនក្នុងមួយទសវត្សរ៍ម្តងរបស់ប្រទេសចិន បានបង្ហាញថាចំនួនប្រជាជនបានកើនឡើងក្នុងអត្រាទាបបំផុតក្នុងអំឡុងពេលមួយទសវត្សរ៍ចុងក្រោយ ចាប់តាំងពីឆ្នាំ ១៩៥០៕

ប្រភព៖sabay
