សិល្បៈ និង កម្សាន្ត

ទើបឈ្នះក្ដី ពីអតីតភរិយា Angelina ថ្មីៗ ស្រាប់តែផ្ទុះព័ត៌មាន Brad Pitt លួចញ៉ែ តារាវ័យក្មេងម្នាក់

បន្ទាប់ពី​រង់ចាំ​ការ​សម្រេច​របស់តុលាការ​ទាក់ទង​នឹង​សិទ្ធិចិញ្ចឹម​កូន និង​បាន​ឈ្នះ​ក្ដីពី​ Angelina Jolie ប្រាកដជា​មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង​ពេញ​ពិភពហូលីវូដស្រាប់ទៅហើយ ប៉ុន្តែ​ពេលនេះ​ព័ត៌មាន​ពី Brad មាន​ការភ្ញាក់ផ្អើលជាថ្មី ក្រោយពីអាស្រូវស្នេហាថ្មីផ្ទុះឡើង។

Brad និង Angelina

ថ្មីៗបណ្ដាញផ្សព្វផ្សាយព័ត៌មានបាន​ឲ្យដឹង​ថា​ តារាសម្ដែង​អាមេរិក​ Brad Pitt កំពុង​ចាប់ចិត្ត និង​ញ៉ែញ៉ងតារាចម្រៀង​វ័យ៣៦ឆ្នាំ​ម្នាក់ អាយុ​ក្មេង​ជាង​លោកដល់ទៅ២១ឆ្នាំ។Andrea Day

ផ្អែក​តាម​ការ​ចេញ​ផ្សាយ​របស់​វិបសាយ Mirror កាលពីចូលរួម​កម្មវិធីប្រគល់ពាន​រង្វាន់អូស្ការ កាល​ពីខែមេសា តារា​ប្រុស​វ័យ ៥៧ឆ្នាំ​រូបនេះ បាន​ផ្ដោះផ្ដង​សម្ដី​ជាមួយ​នឹង​តារា​ចម្រៀង Andrea Day នៅក្រោយឆាក ហើយអ្នក​ទាំង ២​ថែម​ទាំង​ឲ្យលេខទូរសព្ទគ្នា​ទៀត។

Brad និង Andrea

ស្របពេល​នេះ​ Brad ក៏បាន​ឈ្នះ​ក្ដី​ពីការ​លែង​លះជាមួយ​នឹង​ស្នេហាចាស់ ដូចនេះ​មហាជន​ភាគ​ច្រើន​ក៏ជឿដែរថា​ លោក​ត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​បើក​បេះដូងស្វាគមន៍ម្ចាស់​បេះដូង​ថ្មី។Brad

Pitt

ទោះជាធ្លាយចេញ​ព័ត៌មាន​គ្រប់ទិសបែបនេះ​ក្ដី រឿងរ៉ាវពីក្រោយច្បាស់ការណ៍យ៉ាងណា​នោះ នៅ​មិន​ទាន់មាន​ការ​បញ្ជាក់​ពីសាមីខ្លួន​នោះទេ មាន​តែ​រង់​ចាំ​ជា​បន្ត៕

ប្រភព៖ sabay

Most Popular

To Top