អ្នកមេម៉ាយកូន២ សុទ្ធ បញ្ចកា ដែលកំពុងមានស្នាមរបួសជាំស្ទើរពេញខ្លួន ក្រោយមានជម្លោះជាមួយលោក អេដវីន កាលពីយប់មិញ បានចេញមុខបញ្ជាក់លើសាររបស់ខ្លួនដែលសរសេរថា”នាងមានអ្នកចាំមើលថែត ហើយ ហើយអ្នកក្រោយនោះល្អជាងអ្នកមុនទៅទៀត”។
សុទ្ធ បញ្ចកា បានសរសេរនៅលើបណ្ដាញសង្គមFacebook នៅមុនបន្តិចថា៖”Status មួយមុន ធ្វើឲ្យមានពាក្យឡកឡឺយខ្លាំងណាស់។ អ្នកខ្លះសរសេរថា“ អ្ហាក…បែកគ្នាមិនទាន់បានប៉ុន្មានផងក៏មានអ្នកមើលថែលឿនម៉េស ? Ohhh មាននាក់ថ្មីថែលឿនចឹង សង្សយ័ដូច ខាងប្រុសនិយាយណាស់…លេងចាក់ទឹកដូងអីចឹងហាស” ។
បញ្ចកា ថានាងសរសេរបែបនេះឡើង គឺដើម្បីឲ្យអ្នកស្អប់ និងអ្នកមិនចូលចិត្ដនាងស្ដាប់ ហើយអ្នកសប្បាយចិត្ដនឹងឃើញនាងដួលហើយ នាងវេទនាហើយ ឬសរសេរសម្រាប់អ្នកមើលឃើញនាងកំពុងមានទុក្ខប៉ុណ្ណោះ។ សុទ្ធ បញ្ចកា បញ្ជាក់ថា អ្នកទាំងនេះហើយដែលជាអ្នកមើលថែថ្មីរបស់នាង ក្រោយពីអត់អេដវីនទៅ។
បញ្ចកា៖”អ្នកទាំងនេះហើយដែលមិនដែលទុកខ្ញុំចោល មិនដែលឲ្យខ្ញុំមានអារម្មណ៏ថា ឯកា ហើយផ្តល់ ស្នាមញញឹម មកឲ្យខ្ញុំគ្រប់ពេល ទោះខ្ញុំមុខហើម ដៃសុទ្ធតែខ្ទាំឈាម មុខដូចខ្ញុំ មិនអីទេ ជឿខ្ញុំទៅ ខ្ញុំប៉ិនទ្រាំណាស់… ការឈឺចាប់ផ្លូវកាយ និងចិត្តរបស់ខ្ញុំធ្វើអីខ្ញុំមិនបានទេ ! ខ្ញុំ Panhchaka June ណា មិនងាយដួល មិនងាយចាញ់៕ប្រភព៖sabay