សិល្បៈ និង កម្សាន្ត

អាណា រ៉ូស ចេញមុខបដិសេធ ចំពោះសារដែលបែកធ្លាយថា នាងធ្លាប់រួមមេត្រីស្នេហ៍ ជាមួយលោក អែតវីន មួយថ្ងៃបីដង

ភ្នំពេញ៖ ចាប់តាំងពីពេល អ្នកនាង សុទ្ធ បញ្ចកា បានបង្ហោះរូបថត ក៏ដូចជាសារ បកអាក្រាតលោក អែតវីន បានវាយធ្វើបាបលើរាងកាយ កាលពីយប់ម្សិលមិញរួចមក រហូតមកទល់ពេលនេះ វានៅតែជាប្រធានបទយ៉ាងក្ដៅគគុក នៅលើបណ្ដាញសង្គមហ្វេសប៊ុក ។

ទាក់ទងជាមួយករណីនេះដែរ អតីតភរិយា ម្ចាស់ ផលិតកម្ម LD អ្នកនាង សុទ្ធ បញ្ចកា បានសរសេរឥតលាក់លាមថា ក្រៅពីគូស្នេហ៍ថ្មីរបស់នាងដែលជាតារាសម្ដែងល្បីឈ្មោះមួយរូបគឺលោក អែតវីន បានប្រើអំពើហិង្សាមកលើរូបនាង ដោយសារតែភ្លើងប្រចណ្ឌឥតស្ដាប់ហេតុផលហើយ គេក៏ធ្លាប់ទៅលួចលាក់មានស្រីក្រៅ ធ្វើបាបចិត្តនាងទៀតផង ប៉ុន្តែនាងទ្រាំលាក់ទុកក្នុងចិត្តមិនបញ្ចេញឡើយ ។

យ៉ាងណាមិញ រហូតមកដល់ព្រឹកថ្ងៃទី ១៦ ខែមិថុនា នេះ អ្នកនាង សុទ្ធ បញ្ចកា ក៏បានទម្លាយសារថ្មីមួយទៀត ទាក់ទងនិងលោក អែតវីន បានផិតក្បត់ទៅលួចមានសាហាយស្មន់ ជាមួយតារាសម្ដែងរលកក្រោយឈ្មោះនាង អាណា រ៉ូស ។

នៅក្នុងសារដែលទំនងជាការឆ្លងឆ្លើយគ្នារវាងតារាសម្ដែង អាណា រ៉ូស និងមិត្តភក្ដិ បានឱ្យឃើញដូច្នេះថា លោក អែតវីន ពិតជាបានធ្លាប់រួមមេត្រីស្នេហ៍ជាមួយ អាណា រ៉ូស ពិតប្រាកដមែន ដោយយោងតាមការសរសេររបស់ អាណា រ៉ូស “សង្សារគ្នាហើយ…បានស៊ីច្រើនថ្ងៃហើយ…មួយថ្ងៃ បីដង” ។

ដោយឡែកពាក់ព័ន្ធនឹងសារដែលទម្លាយដោយ អ្នកនាង សុទ្ធ បញ្ចកា ខាងលើនេះ កញ្ញា អាណា រ៉ូស បានចេញមុខបដិសេធជាមួយ Lookingtoday មុននេះបន្តិចថា មិនមែនជាការពិតទេ ច្បាស់ណាស់ថា មាននរណាម្នាក់រៀបចំឆាកល្ខោន ធ្វើបាបលើរូបនាង ។

តារាស្រីដែលធ្លាប់ល្បីត្រូវគេ Troll ច្រើនបំផុតរូបនេះ បានបញ្ជាក់ទៀតថា “មិនមែនជាការពិតទេបង វាជាការរៀបចំរបស់អ្នកដែលស្អប់ខ្ញុំ ហើយខ្ញុំដឹងថាវាជានរណា គ្រាន់តែមិនចង់ពាក់ព័ន្ធច្រើន សុំដឹងក្នុងចិត្តបានហើយ” ។

ជាមួយគ្នានេះដែរ សម្រាប់សំនួរដែល Lookingtoday សួរទៅកាន់ អាណា រ៉ូស ថា តើជាការពិតទេ ដែលនាងមានទំនាក់ទំនងស្នេហា ជាមួយលោក អែតវីន? រ៉ូស បានត្រឹមតែឆ្លើយថា “រឿងនេះខ្ញុំមិនចង់និយាយទេបង មិនចង់ពាក់ព័ន្ធជាមួយប្ដីប្រពន្ធគេពីរនាក់នេះច្រើន” ។

យ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ Lookingtoday នៅមិនទាន់អាចសុំធ្វើការសម្ភាសន៍ជាមួយលោក អែតវីន និងអ្នកនាង សុទ្ធ បញ្ចកា ពាក់ព័ន្ធជាមួយករណីហិង្សាខាងលើ ក៏ដូចជាទំនាក់ទំនងរវាងលោក អែតវីន និង កញ្ញា អាណា រ៉ូស បានឡើយ ៕

ដោយ៖ ម៉ានី

Most Popular

To Top