សិស្សនឹងមានអារម្មណ៍ប្រមូលផ្តុំល្អប្រសើរ ប្រសិនបើអង្គុយរៀនក្នុងបន្ទប់ដែលមានលាបថ្នាំភ្លឺ ដោយសារពណ៌ទាំងនេះត្រូវពួកអ្នក វិទ្យាសាស្ត្ររកឃើញថា អាចធ្វើឱ្យកើនកម្រិតប្រមូលផ្តុំរបស់អ្នកសិក្សា ។
ពណ៌ដែលសិស្សចូលចិត្ត បំផុត និងមានផាសុកភាពបំផុត គឺពណ៌ស្រាល ។ ទន្ទឹមនោះ ២/៣ នៃអ្នកត្រូវ បានសួរមិនចូលចិត្តបន្ទប់រៀនលាប ពណ៌ក្រហមនោះទេ ។
ការស្រាវជ្រាវរបស់ក្រុមអ្នក វិទ្យាសាស្ត្រនៅសកលវិទ្យាល័យមួយ នៅអូស្ត្រាលីបានរកឃើញថា អ្នកអង្គុយ ក្នុងបន្ទប់រៀនពណ៌ក្រហម ឬលឿង មានលទ្ធភាពប្រមូលផ្តុំ និងទិន្នផល ពេលអានសៀវភៅខ្ពស់ជាងច្រើន លើសពណ៌ផ្សេងៗ ។
ក្នុងការស្រាវជ្រាវ និស្សិតត្រូវ បានសំណូមពរអានអត្ថបទមួយ និង ឆ្លើយសំណួរ ក្នុងបន្ទប់៦មានពណ៌ ផ្សេងៗគ្នា ។ ពណ៌ត្រូវបានប្រើ រួមមាន ពណ៌ស្រាលមួយចំនួន និងពណ៌ភ្លឺ៣ មានពណ៌ខៀវ, ក្រហម និងលឿង ។
លទ្ធផលបង្ហាញថា ពិន្ទុអាន យល់នៅក្នុងបន្ទប់លាបពណ៌ក្រហម និងលឿងខ្ពស់ជាងច្រើន ប្រៀបនឹង ពណ៌ផ្សេងៗ ។ ពណ៌ភ្លឺអាចជួយ ប្រយោជន៍សម្រាប់អ្នករៀន ដោយវិធី ឥទ្ធិពលសកម្មទៅលើផ្លូវចិត្ត និង សរីរសាស្ត្រ។
អ្នកវិទ្យាសាស្ត្រ អាសេដ អាល អាយ៉ាស (Aseed Al Ayash) អ្នកដឹកនាំការស្រាវជ្រាវបានឱ្យដឹងថា មុននេះ ការស្រាវជ្រាវមួយចំនួន បានរកឃើញ ពណ៌ក្រហម និងលឿង អាចបង្កការ រំញោចខ្លាំងជាងពណ៌បៃតង និងផ្ទៃ មេឃ ។ ឧទាហរណ៍ដូចជាជីពចរ របស់និស្សិត នឹងឆាប់កើន ប្រសិនអង្គុយ ក្នុងបន្ទប់ពណ៌ក្រហម ឬ លឿង ។
ក៏ប៉ុន្តែ ២/៣ នៃអ្នកចូលរួម ស្រាវជ្រាវ បែរជាមិនចូលចិត្តពណ៌ក្រហម ។ ពួកគេចាត់ទុកថា ពណ៌នេះ បង្កការពិបាកទ្រាំ, មួម៉ៅ និងអារម្មណ៍មិនសុវត្ថិភាពមួយចំនួន ៕ប្រពភ៖health
សិស្សនឹងរៀនពូកែ ប្រសិនបើ បន្ទប់លាបពណ៌ភ្លឺ
By
Posted on