សិល្បៈ និង កម្សាន្ត

ហ្វូងដូហ្វីន ត្រូវបានរកឃើញ នៅតាមប្រជុំកោះមួយចំនួននៅខេត្តកែប ខណៈភ្ញៀវទេសចរ មិនទាន់បានដឹង

ភ្នំពេញៈ អាជ្ញាធរខេត្តកែបបានអះអាងថា ប្រភេទដូហ្វីនទឹកប្រៃ ត្រូវបានរកឃើញ នៅតាមប្រជុំកោះមួយចំនួន ក្នុងខេត្តកែប ដែលបច្ចុប្បន្នក៏ដូចជាពេលកន្លងមក មិនទាន់មានការចាប់ អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅឡើយទេ។

លោកសោម ពិសិដ្ឋអភិបាលខេត្តកែបបានមានប្រសាសន៍៍ឲ្យដឹងតាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី១៦ មិថុនាកន្លងមកថា មានហ្វូងដូហ្វីនចន្លោះ១០ទៅ១៥ក្បាល តែងបង្ហាញវត្តមាននៅប្រជុំកោះអង្រ្កង និងកោះមួយចំនួនទៀត បានហែកទឹកលេង ដោយពួកវាបានមកស៊ីស្មៅសមុទ្រ ដោយសារតំបន់នោះសម្បូរដោយស្មៅសមុទ្រ និងជីវចម្រុះដទៃទៀត។

លោកបន្តថា “កន្លងមកមានការជួលទូកជិះកំសាន្ត ជាលក្ខណៈឯកជនរបស់ភ្ញៀវទេសចរណ៍ ប៉ុន្តែសេវាកម្មបែបនេះមិនទាន់មានភាពទូលំទូលាយនៅឡើយទេ ប៉ុន្តែក្រោ​យពេលចប់កូវីដ អ្វីៗនឹងកាន់តែមានភាពសកម្ម”។ លោកបន្តថា “តំបន់ប្រជុំកោះអង្រ្កង ចេញពីកោះទន្សាយ ជាតំបន់ដែលមានផ្កាថ្ម និងមច្ឆាជាច្រើន ដែលអ្នកនិយមងូតទឹកកំសាន្ត តែងតែនិយមទៅទស្សនា”។

លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងទៀតថា ដោយសារខេត្តកែបសម្បូរស្មៅសមុទ្រផង ទើបហ្វូងដីហ្វីន តែងតែបង្ហាញខ្លួនជារឿយៗ ប៉ុន្តែបច្ចុប្បន្នមិនទាន់មាន​ការផ្តល់សេវាកម្មជិះទូកកំសាន្ត មើលផ្សោតទឹកសាបដូចនៅតាមដងទន្លេមេគង្គ ក្នុងខេត្តក្រចេះនៅឡើយទេ ខណៈខេត្តកំពុងរៀបចំឆ្នេរខ្សាច់ជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេស​ចរណ៍ជាតិ និងអន្តរជាតិមកសំរាកលំហែរ ក្រោយស្ថានភាពជំងឺកូវីដ១៩ អាចគ្រប់គ្រងបានល្អ៕ប្រភព៖propertyarea

Most Popular

To Top