សិល្បៈ និង កម្សាន្ត

សិស្ស​នឹង​រៀន​ពូកែ ​ប្រសិនបើ​ បន្ទប់​លាប​ពណ៌​ភ្លឺ

សិស្ស​នឹងមាន​អារម្មណ៍​ប្រមូលផ្តុំ​ល្អប្រសើរ ប្រសិនបើ​អង្គុយ​រៀន​ក្នុង​បន្ទប់​ដែលមាន​លាបថ្នាំ​ភ្លឺ ដោយសារ​ពណ៌​ទាំងនេះ​ត្រូវ​ពួក​អ្នក វិទ្យាសាស្ត្រ​រកឃើញថា អាចធ្វើឱ្យ​កើន​កម្រិត​ប្រមូលផ្តុំ​របស់​អ្នកសិក្សា ។​
​ ​
​ពណ៌​ដែល​សិស្ស​ចូលចិត្ត បំផុត និង​មាន​ផាសុកភាព​បំផុត គឺ​ពណ៌​ស្រាល ។ ទន្ទឹម​នោះ ២/៣ នៃ​អ្នក​ត្រូវ បាន​សួរ​មិន​ចូលចិត្ត​បន្ទប់រៀន​លាប ពណ៌​ក្រហម​នោះទេ ។​
​ ​
​ការស្រាវជ្រាវ​របស់​ក្រុម​អ្នក វិទ្យាសាស្ត្រ​នៅ​សកល​វិទ្យាល័យ​មួយ នៅ​អូស្ត្រាលី​បាន​រកឃើញថា អ្នក​អង្គុយ ក្នុង​បន្ទប់រៀន​ពណ៌​ក្រហម ឬ​លឿង មានលទ្ធភាព​ប្រមូលផ្តុំ និង​ទិន្នផល ពេល​អាន​សៀវភៅ​ខ្ពស់ជាង​ច្រើន លើស​ពណ៌​ផ្សេងៗ ។​
​ ​
​ក្នុងការ​ស្រាវជ្រាវ និស្សិត​ត្រូវ បាន​សំណូមពរ​អាន​អត្ថបទ​មួយ និង ឆ្លើយ​សំណួរ ក្នុង​បន្ទប់​៦​មាន​ពណ៌ ផ្សេងៗ​គ្នា ។ ពណ៌​ត្រូវបាន​ប្រើ រួមមាន ពណ៌​ស្រាល​មួយចំនួន និង​ពណ៌​ភ្លឺ​៣ មាន​ពណ៌​ខៀវ​, ក្រហម និង​លឿង ។​
​ ​
​លទ្ធផល​បង្ហាញថា ពិន្ទុ​អាន យល់​នៅក្នុង​បន្ទប់​លាប​ពណ៌​ក្រហម និង​លឿង​ខ្ពស់ជាង​ច្រើន ប្រៀប​នឹង ពណ៌​ផ្សេងៗ ។ ពណ៌​ភ្លឺ​អាចជួយ ប្រយោជន៍​សម្រាប់​អ្នករៀន ដោយ​វិធី ឥទ្ធិពល​សកម្ម​ទៅលើ​ផ្លូវចិត្ត និង សរីរសាស្ត្រ​។​
​ ​
​អ្នកវិទ្យាសាស្ត្រ អា​សេដ អាល អា​យ៉ា​ស (Aseed Al Ayash) អ្នកដឹកនាំ​ការស្រាវជ្រាវ​បានឱ្យដឹងថា មុននេះ ការស្រាវជ្រាវ​មួយចំនួន បាន​រកឃើញ ពណ៌​ក្រហម និង​លឿង អាច​បង្ក​ការ រំញោច​ខ្លាំង​ជាង​ពណ៌​បៃតង និង​ផ្ទៃ មេឃ ។ ឧទាហរណ៍​ដូចជា​ជីពចរ របស់​និស្សិត នឹង​ឆាប់​កើន ប្រសិន​អង្គុយ ក្នុង​បន្ទប់​ពណ៌​ក្រហម ឬ លឿង ។​
​ ​
​ក៏ប៉ុន្តែ ២/៣ នៃ​អ្នកចូលរួម ស្រាវជ្រាវ បែរជា​មិន​ចូលចិត្ត​ពណ៌​ក្រហម ។ ពួកគេ​ចាត់ទុកថា ពណ៌​នេះ បង្ក​ការពិបាក​ទ្រាំ​, មួម៉ៅ និង​អារម្មណ៍​មិន​សុវត្ថិភាព​មួយចំនួន ៕ប្រពភ៖health

Most Popular

To Top