ផ្អែកតាមបណ្ដាញផ្សព្វផ្សាយព័ត៌មានចិន បានឲ្យដឹងថា Fan Bingbing បានចំណាយលុយបង់ពន្ធចំនួន ៨៨០លានយ័ន (ខ្ទង់ ១២៣,១០៧,៦០០ដុល្លារ) និងបង់ប្រាក់ពិន័យរួច ត្រឹមរយៈពេល ២ថ្ងៃប៉ុណ្ណោះ ។
បន្ទាប់ពីនាងត្រូវរងពិន័យ សម្រាប់ការមិនបានរាយការណ៍ និងបង់លុយពន្ធជាង ២៤៨លានយ័ន (ខ្ទង់ ៣៤,៦៩៣,៩៦០ដុល្លារ) នាងក៏បានដាក់លក់អគារអាផាតមិន (Apartment) ចំនួន ៤១ Unit នៅក្នុងទីក្រុងប៉េកាំងភ្លាមៗ។
ទោះជាយ៉ាងណា ក៏នៅមិនទាន់មានការបញ្ជាក់ច្បាស់ថា Apartment ដែលនាងបានដាក់លក់នោះ ត្រូវបានលក់ដាច់អស់ ឬអត់នោះទេ។ យ៉ាងណាមិញ Fan Bingbing ត្រូវបានគេប្រទះឃើញជាលើកដំបូង ជាមួយនឹងអង្គរក្ស ក្រោយលាក់មុខលាក់មាត់ជាច្រើនខែ ដោយនាងបានដើរចេញពីអគារមួយកន្លែង ដែលត្រូវបានគេសន្និដ្ឋានថា នោះគឺជាការិយាល័យពន្ធ ។
ក្រោយមក វីដេអូដែលបង្ហាញនោះ ក៏ត្រូបលុបបាត់ ស្របពេលសេចក្ដី ប្រកាសផ្លូវការ មិនទាន់ត្រូវបានធ្វើឡើង ដោយសារតែជាប់បុណ្យជាតិរបស់ចិន៕