តារាចម្រៀងស្រី រូបស្រស់សោភា វីរៈនិច្ច បានពញ្ញាក់អារម្មណ៍អ្នកគាំទ្រ និងមិត្ដរួមអាជីពដោយបង្ហាញវត្ដមានរថយន្ដសេរីទំនើបមួយគ្រឿងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១។ នោះ គឺវត្ដមានរថយន្ដម៉ាកRollroyce ដែលមានអ្នកសិល្បៈ និងគ្រួសារអភិជននៅកម្ពុជាតិចណាស់ដែលបានប្រើឡានមានតម្លៃរាប់សែនដុល្លារនេះ។

កញ្ញា វីរៈ និច្ច បានបង្ហាញឡានសេរីទំនើបនេះតាមបណ្ដាញសង្គមInstagram និងFacebook ផ្ទាល់ខ្លួននៅមុននេះបន្ដិចដោយមានភ្ជាប់នូវសារដ៏ខ្លី និងងឿងឆ្ងល់មួយថា”ខ្ញុំ ផ្ទះ ឬឡាន”។ កញ្ញា ថតឈរបង្អួតរាងនៅខាងមុខឡាន និងផ្នែកខាងក្នុងនៃឡានRollroyce ដែលពាក់ស្លាកលេខ”កម្ពុជា KP9-9899″។

គិតត្រឹមម៉ោង២កន្លះរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ Sabay មិនទាន់អាចទាក់ទងកញ្ញា វីរៈនិច្ច ដើម្បីបញ្ជាក់បន្ថែមលើព័ត៌មានទើបទិញឡានសេរីទំនើបនេះនៅឡើយទេ។ ប៉ុន្ដែតាមរយៈសារ និងរូបភាពដែលបានបង្ហោះនោះ មានអ្នកគាំទ្រជាច្រើនបានចូលComent និងសម្ដែងការត្រេកអរជំនួសជាច្រើន តែតារាស្រីរូបនេះមិនទាន់បានឆ្លើយតបលើសារណាមួយនៅឡើយទេ៕ ប្រភព៖sabay

