បុគ្គលិកជនជាតិចិននៅក្រុមហ៊ុន Canon អាចចូលក្នុងការិយាល័យ របស់ក្រុមហ៊ុនបច្ចេកវិជ្ជានេះបានទាល់តែពួកគេញញឹមបន្ទាប់ពីបានដំឡើងកាមេរ៉ា AI ដើម្បីធានាថាបុគ្គលិកមានភាពវិជ្ជមាននៅកន្លែងធ្វើការ។
និយោជិតទាំងអស់ត្រូវតែញញឹមដាក់កាមេរ៉ា ប្រសិនបើពួកគេចង់ចូលបន្ទប់សម្រាប់ការប្រជុំ បន្ទាប់ពីដំឡើងកម្មវិធីបច្ចេកវិជ្ជា “កត់សម្គាល់ស្នាមញញឹម” ។ គោលបំណងគឺដើម្បីធានាថា បុគ្គលិក ដែលមានស្នាមញញឹម នឹងបង្កើតបរិយាកាសវិជ្ជមាននៅក្នុងការិយាល័យនិងបង្កើនស្មារតីធ្វើការ។
កាសែត Financial Times បានរាយការណ៍ថា ប្រព័ន្ធគ្រប់គ្រងកន្លែងធ្វើការមួយនេះត្រូវបានដំឡើងកាលពីឆ្នាំមុនដោយក្រុមហ៊ុន Canon Information Technologyដែលជាក្រុមហ៊ុនបុត្រសម្ពន្ធរបស់ក្រុមហ៊ុនផលិតកាមេរ៉ាជប៉ុន Canon នៅក្នុងការិយាល័យរបស់ខ្លួនក្នុងទីក្រុងប៉េកាំង។
ក្រុមហ៊ុនក៏មានផែនការយកកាមេរ៉ា AI បែបនេះមកដំឡើងនៅបណ្តាក្រុមហ៊ុននៅសិង្ហបុរីផងដែរ។ ប៉ុន្តែបុគ្គលិកបានត្អូញត្អែរថាប្រព័ន្ធនេះគឺជាវិធីបោកប្រាស់អារម្មណ៍របស់ពួកគេ ព្រោះពួកគេត្រូវបង្ខំចិត្តញញឹមនៅពេលពួកគេចូលក្នុងការិយាល័យឬកក់បន្ទប់ប្រជុំ៕
ប្រភព៖ http://sabay