សិល្បៈ និង កម្សាន្ត

ថ្ងៃនេះតារាចម្រៀង យូរី ជួបទុក្ខធំ ម្ដាយលាចាកលោក

ភ្នំពេញ ៖ ជារឿងដ៏ក្រៀមក្រំបំផុតមួយ ក្នុងឆាកជីវិតរបស់តារាចម្រៀង យូរី ដែលម្ដាយបង្កើត របស់នាង បានទទួលមរណភាព កាលពីព្រឹកថ្ងៃទី ៣០ ខែមិថុនា នេះ ។

យោងតាមការ តាមការបញ្ជាក់របស់កញ្ញា សេន យូរី ហៅ យូរី ជាមួយសារព័ត៌មាន ក្នុងស្រុក នៅថ្ងៃនេះបានឱ្យដឹងថា ម្ដាយរបស់នាង បានស្លាប់នាវេលាម៉ោង ៧ និង ៤៨នាទី ក្នុងជន្មាយុ ៦២ឆ្នាំ ។

ចំពោះមូលហេតុនៃការស្លាប់ តារាចម្រៀងចំណូលថ្មី របស់ផលិតកម្ម រស្មីហង្សមាសរូបនេះ ក៏បានឱ្យដឹងដែរថា គាត់ស្លាប់ដោយសារជំងឺប្រចាំកាយ ដូចជាលើសឈាម និងទឹកនោមផ្អែមធ្ងន់ធ្ងរ ។

កញ្ញា យូរី ដដែល ក៏បាននិយាយថា មរណភាពរបស់ម្ដាយនាងថ្ងៃនេះ បានធ្វើឱ្យនាង និងគ្រួសារពិបាក ទទួលយកណាស់ ព្រោះវាហាក់ ដូចជាលឿនខ្លាំងពេក ប៉ុន្តែទោះជាយ៉ាងណា នាងនឹងតាំងចិត្តឱ្យរឹងមាំ ដើម្បីមើលថែឪពុក របស់នាងឱ្យបានល្អ ។

គួរឱ្យដឹងផងដែរថា សពម្ដាយរបស់តារាចម្រៀង យូរី ត្រូវបានតម្កល់ធ្វើបុណ្យ តាមប្រពៃណីនៅឯស្រុកកំណើត គឺខេត្តបាត់ដំបង ៕

ដោយ៖ ម៉ានី

Most Popular

To Top