សិល្បៈ និង កម្សាន្ត

មកពីអាមេរិក​ យូរដែរហើយ តែសុគន្ធ និសា ទើបតែបង្ហាញមុខ ក្នុងពិធីបុណ្យ៧ថ្ងៃ លោកយាយ របស់ ឱក សុគន្ធកញ្ញា

ភ្នំពេញ៖ តារាចម្រៀង សុគន្ធ និសា ត្បិតទើបតែបានវិលត្រឡប់ ពីសហរដ្ឋមេរិកវិញ ក៏ពិតមែន ប៉ុន្តែមិនមានទស្សនិកជនច្រើនបានដឹង និងចាប់អារម្មណ៍ឡើយ ព្រោះតែនាងមិនដែលបាន បង្ហាញសកម្មភាព តាមរយៈបណ្ដាញសង្គមរ បស់នាងថា កំពុងរស់នៅក្នុងប្រទេសឡើយ ។

គួរឱ្យដឹងថា អ្នកនាង សុគន្ធ និសា កាលពីជាង ២ខែមុននេះ បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់សហរដ្ឋមេរិក ជាមួយប្ដីរបស់នាង ។ ការធ្វើដំណើរទៅកាន់ ប្រទេសមហាអំណាច លោកខាងលិចមួយនោះ ធ្វើឡើងក្រោយពេលម្ចាស់បទ «រសៀលថ្ងៃជ្រេ» រូបនេះ បានជាសះស្បើយ ១០០ភាគរយ ពីជំងឺកូវីដ១៩ ។

យ៉ាងណាមិញ បន្ទាប់ពីរស់នៅលើទឹកដី សហរដ្ឋមេរិក បានជាង ១ខែ នាងក៏វិលត្រឡប់​​ មកកាន់ប្រទេសកំណើតវិញ ហើយថ្មីៗនេះ ទើបទស្សិនិកជន បានឃើញនាង ទៅចូលរួមពិធីបុណ្យ៧ថ្ងៃ​ សពលោកយាយ របស់តារាច្រៀង ឱក សុគន្ធកញ្ញា ដែលបរៀបចំឡើង ជាលក្ខណៈគ្រួសារ ដោយមានតែមិត្តរួមអាជីព ប៉ុន្មាននាក់ចូលរួមប៉ុណ្ណោះ ។

គួរឱ្យដឹងថា ក្រោយពីបានជាសះស្បើយ ពីជំងឺកូវីដ១៩ បានតែប៉ុន្មានថ្ងៃ ស្រាប់តែអ្នកនាង សុគន្ធ និសា ព្រមទាំងស្វាមី បានចាកចេញទៅ សហរដ្ឋមេរិក យ៉ាងប្រញាប់ទាំងមិនមានដំណឹង ទុកមុនឡើយ ។

ការចាកចេញនេះ បានធ្វើឱ្យមានការសង្ស័យថា តារាចម្រៀងស្រី សំនៀងផ្អែមរូបនេះ អាចនឹងទៅរស់នៅ សហរដ្ឋមេរិក ជារៀងរហូត ឬអាចទៅរស់នៅ មួយរយៈធំរហូតដល់ជំងឺកូវីដ១៩ ស្ងប់ស្ងាត់ទៅវិញ ។ ប៉ុន្តែមិនបានយូរប៉ុន្មានផង ស្រាប់តែដឹងដំណឹងថា នាងត្រឡប់មកកាន់ ប្រទេសកំណើតវិញ ទាំងមិនបានប្រាប់ពីមូលហេតុ ច្បាស់ឡើយ ហើយនៅលើហ្វេសប៊ុក ក៏ដូចជា Instagram របស់នាង ក៏មិនដែលមានបង្ហោះ សកម្មភាពច្រើន នៅក្នុងប្រទេសដែរ ដូច្នេះនៅតែមានទស្សនិកជន មួយចំនួនតូចស្មានថា នាងកំពុងរស់នៅ ឯសហរដ្ឋមេរិកនៅឡើយ ៕ ដោយ៖ ម៉ានី

Most Popular

To Top