ភ្នំពេញ ៖ ទស្សនិកជន ជាច្រើនច្បាស់ជាស្គាល់ និងដឹងហើយថា តារាសម្ដែង និងម៉ូឌែល អៀ ម៉េងលិ ហៅស្រី លិ ត្រូវបានអ្នកនៅក្រៅ និងក្នុងសង្គមសិល្បៈ ទទួលស្គាល់ថា ជាតារាស្រីសិចស៊ី និយមពាក់អាវ បញ្ចេញគល់សុដន់ ដ៏ស្រស់ស្អាត ធំទ្រលុក ទាំងគូរបស់នាង ។


យ៉ាងណាមិញ ទាក់ទងនឹងការស្លៀកពាក់សិចស៊ី របស់ស្រីលិ ក៏បង្កឱ្យមានការរិះគន់ផងដែរ ពីសំណាក់ទស្សនិកជន តួយ៉ាងដូចជា កាលពីពេលថ្មីៗនេះ នាងត្រូវបានគេរិះគន់ យ៉ាងចាស់ដៃ ទៅលើការស្លៀកពាក់ ចូលរួមក្នុងកម្មពិធីសម្ពោធ បុរីមួយកន្លែងក្នុងរាជធានីភ្នំពេញ ។


នៅក្នុងកម្មពិធីនោះ តារាស្រីដើមទ្រូងធំ បែបធម្មជាតិ ខាងលើក៏បាន ធ្វើការ Live ផ្សព្វផ្សាយប្រូម៉ូត ដោយស្លៀកសម្លៀកបំពាក់ ជាលក្ខណៈនារីការិយាល័យ ប៉ុន្តែផ្នែកខាងមុខ បែជាចំហឆ្លុះឃើញផ្ទៃដើមទ្រូង ទាំងគូយ៉ាងច្បាស់ រហូតធ្វើឱ្យមានអ្នកលេងហ្វេសប៊ុក មួយចំនួនធំ បានចូលបញ្ចេញមតិរិះគន់ចំៗតែម្ដង ។


គួរឱ្យដឹងថា នេះមិនមែនជាលើកទីមួយឡើយ ដែល ស្រីលិ បានរងនូវពាក្យរិះគន់ពីមហាជន ហើយការរិះគន់នេះ គឺគ្មានអ្វី ក្រៅតែពីទៅលើការស្លៀកពាក់ បែបចំហដើមទ្រូងនេះតែម្ដង ។


ទន្ទឹមគ្នានេះក្រៅ ពីការរិះគន់ ក៏មានមតិខ្លះ បានលើកពោលសរសើរ ពីសម្រស់ដើមទ្រូងរបស់នាងដែរ ព្រោះបើតាម ស្រីលិ ធ្លាប់ប្រាប់សារព័ត៌មាន ក្នុងស្រុកកន្លងមកថា ដើមទ្រូងរបស់នាង គឹជាដើមទ្រូងធម្មជាតិ មិនមានកែកុន វះកាត់ពង្រីកឡើយ ។
សូមបញ្ជាក់ថា កញ្ញា អៀ ម៉េងលិ បានលេចមុខក្នុង សង្គមសិល្បៈ នាកំលុងឆ្នាំ ២០១៥ តាមរយៈឈ្មោះក្រៅថា “អូនម៉ី” ហើយកាលនោះក្រៅតែ ពីរូបសម្រស់ អ្វីដែលធ្វើឱ្យមហាជន ចាប់អារម្មណ៍ខ្លាំងនោះ គឺដើមទ្រូង របស់នាងតែម្ដង ។ តាំងពីដើមមក ស្រីលិ បានប្រកាសថា នាងហ៊ានទទួល ថតសិចស៊ី ជានិច្ច ព្រោះតែជាការស្រឡាញ់របស់នាង ។ ប៉ុន្តែយ៉ាងណាក៏ដោយ ភាពសិចស៊ីរបស់នាង ក៏មិនបានជ្រុលពេកដែរ ពោលគឺបែបផែន ជាសិល្បៈប៉ុណ្ណោះ ៕
ដោយ៖ ម៉ានី
