សិល្បៈ និង កម្សាន្ត

ចូលដល់ថ្ងៃបិណ្ឌ១ ភ្លាម ស្រីលិ បង្ហាញសម្រស់ ក្នុងឈុតប្រពៃណីទៅវត្ត មើលទៅសមសួន ជានារីខ្មែរ

ភ្នំពេញ ៖ តារាសម្ដែងស្រីរូបស្រស់ កញ្ញា អៀ ម៉េងលិ ហៅស្រី លិ ត្រូវបានទស្សនិកជន ស្គាល់យ៉ាងច្បាស់ថា ជាតារាស្រីស្រករក្រោយម្នាក់ ដែលនិយមចូលចិត្ត ការស្លៀកពាក់បែបសិចស៊ីៗ បញ្ចេញដើមទ្រូងដ៏ធំ ទ្រលុករបស់នាង ។ ហើយពេលខ្លះភាព សិចស៊ីរបស់នាង បានរងនូវការរិះគន់យ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន ។ តួយ៉ាងកាលពីជិត ២ខែមុន ស្រីស្រស់រូបនេះ ត្រូវបានអ្នកលេងហ្វេសប៊ុក រិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីនាង បានពាក់អាវសិចស៊ី សម្ញែងដើមទ្រូង ខណៈដែលកំពុងផ្សាយផ្ទាល់ (Live) នៅលើទំព័រហ្វេសប៊ុក ផ្សព្វផ្សាយប្រូម៉ូត បុរី មួយកន្លែងក្នុង រាជធានីភ្នំពេញ ។

យ៉ាងណាមិញ ទន្ទឹមនឹងការចូលចិត្ត ស្លៀកពាក់សិចស៊ី ស៊ីអារម្មណ៍នេះផងដែរ មានពេលខ្លះ ស្រី លិ ក៏អាចស្លៀកពាក់ បែបស្រគត់ស្រគំ ឬសម្លៀកបំពាក់ប្រពៃណីខ្មែរ ផងដែរ ពោលគឺការស្លៀកពាក់របស់នាង តែងតែបត់បែនតាមកាលៈទេសៈ ពុំមែនចេះតែសិចស៊ី រហូតឡើយ ។

ជាក់ស្ដែង នៅក្នុងពិធីកាន់បិណ្ឌ ១ នេះ គេឃើញ ស្រីលិ បានស្លៀកពាក់ប្រពៃណីខ្មែរ យ៉ាងសមសួនបណ្ដើរក្រុមគ្រួសារទៅវត្ត ដែលមើលពិតជាស្រស់ស្អាត និងថ្លៃថ្នូបំផុត ។

សម្រាប់ការស្លៀក ពាក់យ៉ាងសមសួនដូច្នេះ គេក៏ឃើញមានអ្នកលេងហ្វេសប៊ុក ជាច្រើនបានសរសេរ នៅលើប្រអប់បញ្ចេញមតិ (Comment) ពោលសរសើរពីសម្រស់របស់ស្រី លិ មិនដាច់ពីមាត់ឡើយ ។ ដូច្នេះបញ្ជាក់ឱ្យឃើញថា សម្រស់របស់នាង តែងតែស្រស់ស្អាត បត់បែនតាមការធ្វើខ្លួនជានិច្ច ។

សូមបញ្ជាក់ថា នេះមិនមែន ជាលើកទីមួយឡើយ ដែល ស្រីលិ បង្ហាញសម្រស់នៅក្នុងឈុត សម្លៀកបំពាក់ប្រពៃណីខ្មែរ ។ តួយ៉ាងកន្លងៗមក នាងក៏ត្រូវបានម្ចាស់សម្អាងការ ជាច្រើនអញ្ជើញទៅថត ឈុតប្រពៃណីកូនក្រមុំ ជាហូរហែរ ផងដែរ ៕
ដោយ៖ ម៉ានី

Most Popular

To Top