ភ្នំពេញ៖ កញ្ញា គង់ ម៉ូនីកា គឺជាតារាសម្ដែងស្រី រលកក្រោយ ដែលទស្សនិកជនមួយចំនួនធំស្គាល់យ៉ាងច្បាស់ថា ជាតារាស្រីដ៏សិចស៊ី ហ៊ានថតរហូតដល់ស្លៀកឈុតប៊ីគីនីទៀតផង ដោយមិនចាញ់តារាកូរ៉េ ថៃ ប៉ុន្មានឡើយ ។

ជាការពិតណាស់ គង់ ម៉ូនីកា គ្រាន់តែឈានជើងប្រឡូកក្នុងសិល្បៈភ្លាម ក៏បានធ្វើឱ្យទស្សនិកជនស្គាល់យ៉ាងច្បាស់ តាមរយៈរូបសម្រស់ស្រស់ផូផង់ រាងតូចស្រឡូន ហើយជាពិសេសនោះ គឺនាងហ៊ានថតឈុតសិចស៊ីខ្លាំង ។

យ៉ាងណាក៏ដោយទោះជាស្រីស្អាតរូបនេះ ចូលចិត្តសិចស៊ី ប៉ុន្តែជារឿយៗ នាងក៏បានបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណី បុរាណខ្មែរផងដែរ ។ តួយ៉ាងកាលពីពេលថ្មីៗនេះ នាងបានចែករំលែករូបថតជាច្រើនសន្លឹក គ្រងឈុតបុរាណខ្មែរយ៉ាងស្រស់ស្អាត និងប្លែកភ្លែកបំផុត ព្រោះកន្លងមកធ្លាប់តែនាងស្លៀកពាក់បែបសិចស៊ីៗ ។



ទាក់ទងជាមួយនិងការស្លៀកពាក់បែបបុរាណរបស់ គង់ ម៉ូនីកា នេះផងដែរ មិនមែនស្ថិតក្នុងឱកាសអ្វីឡើយ គឺគ្រាន់តែជាការថតពាណិជ្ជកម្មឱ្យខាងសម្អាងការក្នុងស្រុកមួយប៉ុណ្ណោះ ។ ហើយការថតបែបនេះ ក៏មិនមែនជាលើកទីមួយដែរសម្រាប់នាង ។



គួឱ្យដឹងផងដែរថា តារាស្រីសិចស៊ី គង់ ម៉ូនីកា បានកសាងកេរ្តិ៍ឈ្មោះដំបូងតាមរយៈសម្ដែង MV បទចម្រៀង “រាំគ្រលែងចង្កេះ” របស់តារាចម្រៀង Tempo ។ ហើយតាមរយៈបទចម្រៀងនេះដែរ ទស្សនិកជនចាប់អារម្មណ៍ខ្លាំង គឹដោយសារ ម៉ូនីកា ហ៊ានស្លៀកឈុតប៊ីនី បង្ហាញដើមទ្រូងមូលក្លុំ និងជើងដ៏ស្រឡូនទាំងគូរបស់នាង ។ ហើយក្រោយមក នាងក៏បានសាងស្នាដៃធំមួយទៀត តាមរយៈការសម្ដែង MV បទចម្រៀង “ជូនអូនឡើងលើផ្លូវហាយវ៉េ” ដែលជា MV ចំណាយដើមទុនច្រើនបំផុតរបស់ផលិតកម្ម កាឡាក់ស៊ីណា វ៉ាត្រា ៕

ដោយ៖ ម៉ានី

