អាមេរិក៖ គ្រាន់តែខួបកំណើតកូនស្រី Kulture ឈានចូល 3ឆ្នាំ កំពូលតារារ៉េបស្រី Cardi B និងស្វាមី Offset បានរៀបចំពិធីជប់លៀង ឡើងផ្អើលអស់គេឯង គឺនាងរៀបចំឡើង ដូចក្នុងភាពយន្ត Disney Princess ។


បើតាមរូបភាពក្នុងថ្ងៃខួប Cardi B និង Kulture បានស្លៀករ៉ូបផ្កាឈូកដូចគ្នា ហើយទាំងគ្រួសារបានជិះរទេះ ដូចក្នុងរឿងនិទាន មកកាន់កន្លែងជប់លៀង ក្នុងនោះមានទាំង សេះ Unicorn សម្រាប់ Kulture ផងដែរ ហើយអ្វីដែលពិសេស Cardi បានទិញកាដូ ឱ្យកូនស្រីគឺ ខ្សែកពេជ្រ មានតន្លៃរហូតដល់ទៅ ២៥ម៉ឺនដុល្លារអាមេរិក ។
តារាវ័យ២៨ឆ្នាំ Cardi និង Offset វ័យ២៩ កំពុងរង់ចាំស្វាគមន៍ កូនទី២ ហើយCardi បានបង្ហោះរូប ផ្ទៃពោះញឹកញាប់ណាស់ ព្រមទាំងនិយាយថា នាងខ្លាចពិភពលោក មិនដឹងថានាងមាមផ្ទៃពោះ ៕ ដោយ៖ទូច សុខលីដា








