សិល្បៈ និង កម្សាន្ត

មិនងាយបានឃើញ! បណ្ដុំរូបភាព បវរកញ្ញាកម្ពុជា​ ឆ្នាំ១៩៩៥ ពិតជាស្រស់ស្អាត ត្រជាក់ភ្នែក

កម្មវិធីប្រកួតបវរកញ្ញា នៅក្នុងប្រទេសកម្ពុជា មិនមែនទើបតែមានប្រជាប្រិយភាព នាសម័យនេះទេ ពោលគឺពេញនិយម តាំងតែពីយូរឆ្នាំមកម៉្លេះ ជាក់ស្ដែងថ្មីៗនេះទើបបែកធ្លាយ នូវបណ្ដុំរូបភាពបវរកញ្ញាស្អាតៗ ជាច្រើនរូបពេលប្រកួត ក្នុងកម្មវិធី Miss Cambodia ជំនាន់ឆ្នាំ១៩៩៥

មហាជន ជាពិសេសអ្នកគាំទ្រ ប្រាកដជាបើកភ្នែកធំៗ និងលាន់មាត់សរសើរពី សម្រស់របស់បវរកញ្ញាកម្ពុជា នៅឆ្នាំ១៩៩៥ ដោយបេក្ខនារីនៅជំនាន់នោះ ពិតជាស្រស់ ទាក់ទាញជាមួយមុខមាត់ផូរផង់ កាយវិការទន់ភ្លន់ ហើយស្អាត មិនចាញ់ តារាម៉ូដែល នាសម័យបច្ចុប្បន្នប៉ុន្មានទេ ។

លើសពីនេះអ្វីដែលធ្វើឱ្យគ្រប់គ្នា ចាប់អារម្មណ៍ខ្លាំងនោះ គឺក៏មានវត្តមានរបស់ពិធីការិនីល្បី ឈ្មោះអ្នកនាង គង់ សុជាតិ ក៏ចូលប្រកួតបវរកញ្ញា ឆ្នាំ១៩៩៥ ផងដែរ។

យ៉ាងណាមិញ រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្មវិធីប្រកួតបវរកញ្ញា នៅក្នុងប្រទេសកម្ពុជា កាន់តែមានការវិវិត្ត ពីមួយឆ្នាំទៅមួយឆ្នាំ ដែលប្រមូលផ្ដុំទៅដោយ បេក្ខនារីពោរពេញ ទៅដោយសមត្ថភាព ទាំងការដើរម៉ូដ ចំណេះដឹងខ្ពង់ខ្ពស់ និងអាកប្បកិរិយាល្អ នាំយកបង្ហាញលើឆាកអន្តរជាតិ ជាច្រើនប្រទេស៕

ចង់ដឹងថាសម្រស់ របស់បវរកញ្ញាកម្ពុជា ឆ្នាំ១៩៩៥ មានរូបសម្រស់ស្រស់ស្អាតកម្រិតណា ទស្សនារូបភាពខាងក្រោម៖

ប្រភព៖ សប្បាយ

Most Popular

To Top