សិល្បៈ និង កម្សាន្ត

Cardi B ទិញខ្សែកពេជ្រ តម្លៃ ២៥ម៉ឺនដុល្លារ អោយកូនស្រី ក្នុងថ្ងៃខួបកំណើត ៣ឆ្នាំ

អាមេរិក៖ គ្រាន់តែខួបកំណើតកូនស្រី Kulture ឈានចូល 3ឆ្នាំ កំពូលតារារ៉េបស្រី Cardi B និងស្វាមី Offset បានរៀបចំពិធីជប់លៀង ឡើងផ្អើលអស់គេឯង គឺនាងរៀបចំឡើង ដូចក្នុងភាពយន្ត Disney Princess ។

បើតាមរូបភាពក្នុងថ្ងៃខួប Cardi B និង Kulture បានស្លៀករ៉ូបផ្កាឈូកដូចគ្នា ហើយទាំងគ្រួសារបានជិះរទេះ​ ដូចក្នុងរឿងនិទាន មកកាន់កន្លែងជប់លៀង ក្នុងនោះមានទាំង សេះ Unicorn សម្រាប់ Kulture ផងដែរ ហើយអ្វីដែលពិសេស Cardi បានទិញកាដូ ឱ្យកូនស្រីគឺ ខ្សែកពេជ្រ មានតន្លៃរហូតដល់ទៅ ២៥ម៉ឺនដុល្លារអាមេរិក ។

តារាវ័យ២៨ឆ្នាំ Cardi និង Offset វ័យ២៩ កំពុងរង់ចាំស្វាគមន៍ កូនទី២ ហើយCardi បានបង្ហោះរូប ផ្ទៃពោះញឹកញាប់ណាស់ ព្រមទាំងនិយាយថា នាងខ្លាចពិភពលោក មិនដឹងថានាងមាមផ្ទៃពោះ ៕​​ ដោយ៖ទូច សុខលីដា

Most Popular

To Top