ផ្សេងៗ

នាង Cheslie Kryst ម្ចាស់ជ័យលាភី បវរកញ្ញាសហរដ្ឋអាមេរិក២០១៩ ទទួលមរណភាព ក្នុងអាយុ ៣០ ឆ្នាំ 

អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា នាង Cheslie Kryst អតីតបវរកញ្ញាសហរដ្ឋអាមេរិកឆ្នាំ២០១៩ បានទទួលមរណភាព វ័យ៣០ឆ្នាំ បន្ទាប់ពីធ្លាក់ពីលើអគារផ្ទះល្វែង ក្នុងទីក្រុងញូវយ៉ក។

សាកសពរបស់នាង ត្រូវបានគេរកឃើញ នៅសង្កាត់មួយក្នុងទីក្រុងញូវយ៉ក ក្បែរទីលាន Times Square ហើយនាងបានធ្វើការនៅក្រុមហ៊ុនច្បាប់ និងជាអ្នកឆ្លើយឆ្លងព័ត៌មាន សម្រាប់កម្មវិធីកម្សាន្ត Extra ។ ប៉ូលីសបាននិយាយថា នាងបានធ្លាក់ពីលើអគារផ្ទះល្វែងមួយ ក្នុងទីក្រុង Manhattan ទីក្រុងញូវយ៉ក ហើយការស្លាប់របស់នាង ទំនងជាលទ្ធផលនៃការធ្វើអត្តឃាត។

នាងត្រូវបានគេប្រកាសថា ស្លាប់នៅកន្លែងកើតហេតុ នៅខាងលិចផ្លូវលេខ៤២ ចំណែកសាកសពនាង ត្រូវបានគេរកឃើញនៅម៉ោងប្រហែល៧ព្រឹកថ្ងៃអាទិត្យ។ គ្រួសាររបស់នាងបាននិយាយ ក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រាប់បាត់បង់ និងទុក្ខសោកយ៉ាងខ្លាំង យើងចែករម្លែកការស្លាប់របស់នាង Cheslie ជាទីស្រឡាញ់របស់យើង។

ពន្លឺដ៏អស្ចារ្យរបស់នាង គឺជាពន្លឺមួយដែលបំផុសគំនិតអ្នកដទៃជុំវិញពិភពលោក ជាមួយនឹងភាពស្រស់ស្អាត និងកម្លាំងរបស់នាង។ នាងយកចិត្តទុកដាក់ នាងស្រលាញ់ នាងសើច ហើយនាងភ្លឺ។ នាង Cheslie បង្ហាញពីសេចក្តីស្រឡាញ់ និងបម្រើអ្នកដទៃ មិនថា តាមរយៈការងាររបស់នាង ជាមេធាវីដែលតស៊ូដើម្បីយុត្តិធម៌សង្គម ដូចជាបវរកញ្ញាសហរដ្ឋអាមេរិក និងជាពិធីករនៅកម្មវិធី Extra ក៏ដោយ៕ ដោយ៖លី ភីលីព

Most Popular

To Top