សិល្បៈ និង កម្សាន្ត

មហាជនរំពឹងថា ៥ចំណុចរបស់ ល្អហួស អាចជាបវរកញ្ញា​ដណ្តើមមកុដលើឆាកអន្តរជាតិ​​ នាពេលខាងមុខ

មហាជនជាច្រើនរំពឹងថា ក្មេងស្រីគួរឲ្យស្រលាញ់ទន់ភ្លន់ ល្អហួស ទៅថ្ងៃខាងមុខគេរំពឹងថា នាងជាបវរកញ្ញាកម្ពុជាមួយរូប ដែលដណ្តើមមកុដ នៅលើឆាកអន្តរជាតិ នាពេលខាងមុខនេះ រហូតធ្វើឲ្យហ្វេនៗជាច្រើនគាំទ្រនាង គ្រប់គ្នា ព្រោះតែនាងមានលក្ខណៈ ពិសេស៥យ៉ាង ឬអាចលើសពីនេះ ដែលមាននៅក្នុងខ្លួន។

សង្កេតឃើញមួយរយៈចុងក្រោយនេះ កុមារី ល្អហួស បានបង្ហាញមុខលើបណ្តាញសង្គម ជាពិសេសនោះ មហាជនបានកត់សម្គាល់ឃើញ នាងបានបង្ហាញពីការហ្វឹកហាត់ រៀនដើរបង្ហាញម៉ូដ ចាប់ពីឥឡូវនេះហើយ ដោយមានការបង្វឹកបន្ថែម ពីលោក Olivia Kong បើទោះបីជាក្មេងស្រីរូបនេះ នៅក្មេងវ័យក៏ពិតមែន តែ ល្អហួស មានរូបសម្បត្តិស្រស់ស្អាត ពីធម្មជាតិ ទាំងទម្រង់មុខ រូបរាង និងកម្ពស់ជាដើម សុទ្ធតែជាទុនរបស់នាង ទៅថ្ងៃខាងមុខ ។

យ៉ាងណាមិញ មានមហាជនជាច្រើន ដាក់ការរំពឹងទៅលើកុមារី ល្អហួស ជាក់ស្តែងមានគណនីហ្វេសប៊ុកឈ្មោះ គាំទ្រខ្សែភាពយន្តខ្មែរ តារាខ្មែរ បានរំពឹងថា នៅថ្ងៃអនាគត នាងអាចនឹងក្លាយទៅជាបវរកញ្ញា ដែលតំណាងកម្ពុជា ទៅប្រកួតនៅលើឆាកអន្តរជាតិ នាងពេលខាងមុខ។ មិនត្រឹមតែប៉ុណ្ណោះទេ គេថែមទាំងរំពឹងទៀតថា កុមារី ល្អហួស អាចដណ្តើមមកុដឲ្យកម្ពុជា នាពេលខាងមុខទៀតផង នោះដោយសារនាង មានគុណសម្បត្តិ៥យ៉ាង ពីធម្មជាតិ ដូចជា ៖

ទី១ នាងមានរូបសម្បត្តិស្រស់ស្អាត ពីកំណើតទាំងទម្រង់មុខ រូបរាង និងកម្ពស់

ទី២ នាងកើតក្នុងត្រកូលអ្នកស្តុកស្តម្ភ ដូចនេះមិនពិបាករៀបចំឈុត ក្នុងការចំណាយនោះទេ ព្រោះគ្រួសារប្រាកដជាជ្រោមជ្រែង រើសឈុតស្អាតៗទៅប្រឡងមិនខាន។

ទី៣ នាងនៅក្មេងតែនាងមានសមត្ថភាព ប្រើប្រាស់ភាសារអន្តរជាតិបាន ដូចជា ភាសាអង់គ្លេស ថៃ ជាដើម ឲ្យតែនាងប្រឹងរៀន យ៉ាងស្ទាត់ជំនាញបន្តទៀត នាងប្រាកដជាឆ្លើយសំណួរបាន។

ទី៤ គឺនាងមានមូលដ្ឋានគ្រឹះ ដើររួចខ្លះហើយ ឲ្យតែនាងព្យាយាមបន្តទៀត គឺនាងអាចទៅរួចយ៉ាងរលូន

ទី៥ នាងមានសមត្ថភាព ផ្នែកសិល្បៈដូចជា ច្រៀង សម្តែង រាំ យ៉ាងស្ទាត់ជំនាញ

ចំណែកមហាជនជាច្រើន សុទ្ធតែគាំទ្រនាងខ្លាំងតែម្តង ហើយពួកគេក៏សង្ឃឹមខ្ពស់ថា នាងនឹងទទួលបានមកុដ នៅថ្ងៃខាងមុខនៅលើឆាក អន្តរជាតិទៀតផង៕ Source: Sabay

Most Popular

To Top