សិល្បៈ និង កម្សាន្ត

Shen Xiaoting និង Mashiro របស់ Kep1er បានជាសះស្បើយពីជំងឺ COVID-19 ហើយនៅដាច់ដោយឡែកពីគេ

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បាននិយាយថា កាលពីថ្ងៃទី ២៦ ខែធ្នូ ភ្នាក់ងារ របស់ Kep1er WAKEONE និង SWING Entertainment បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសថា សមាជិក Shen Xiaoting និង Mashiro ត្រូវបានគេ រាយការណ៍ថា បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 កាលពីដើមខែនេះ បានជាសះស្បើយទាំងស្រុងហើយ ចេញពីការដាច់ ដោយឡែកពីគេ ។

សេចក្តីថ្លែងការណ៍ទាំងស្រុង មានខ្លឹមសារថា សួស្តី នេះជា WAKEONE និង SWING ENTERTAINMENT។ សមាជិកនៃ Kep1er, XIAOTING និង MASHIRO បានជាសះស្បើយ ទាំងស្រុងពី COVID-19 ហើយត្រូវបានដោះលែង ពីការដាក់ឲ្យនៅដាច់ដោយឡែក បន្ទាប់ពីការសម្រេចចិត្ត របស់អាជ្ញាធរសុខភាពសាធារណៈ ។

សមាជិក Kep1er ទាំងអស់ រួមទាំង XIAOTING និង MASHIRO បច្ចុប្បន្នស្ថិតក្នុងស្ថានភាពមានសុខភាពល្អ នៅពេលការដាក់ឲ្យនៅដាច់ពីគេបានបញ្ចប់ ការផ្សព្វផ្សាយលើកដំបូងរបស់ Kep1er នឹងបន្តដូចបានគ្រោងទុក។ យើងសូមថ្លែងអំណរគុណចំពោះអ្នកគាំទ្រដែលបានគាំទ្រ Kep1er ។
យើងនឹងបន្តអនុវត្ត តាមគោលការណ៍ណែនាំអំពីមេរោគ COVID-19 ដែលកំណត់ដោយអាជ្ញាធរ សុខាភិបាលសាធារណៈ ដោយផ្តោតលើសុខភាព និងសុវត្ថិភាពរបស់សិល្បករ និងបុគ្គលិក ៕ ដោយ៖លី ភីលីព

Most Popular

To Top