ភ្នំពេញ៖ ក្រោយពីបានធ្វើដំណើរ ទៅកាន់ទឹកដីសហរដ្ឋអាមេរិក ដើម្បីតំណាងឱ្យប្រទេសកម្ពុជា ចូលរួមក្នុងកម្មពិធីប្រកួតប្រជែង សម្រស់កញ្ញាឯក Miss Universe 2020 រួចមក កញ្ញា រ៉េត សារីតា ក៏បានសម្រេចចិត្តកម្សាន្តមួយរយៈធំ ដោយមានការគាំទ្រ និងទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ បងប្អូនខ្មែរនៅទីនោះ ។
គួររំឭកផងដែរថា កញ្ញា រ៉េត សារីតា បានចេញទៅប្រកួត បវរកញ្ញា Miss Universe កាលពីចុងខែមេសា កន្លងទៅនេះ ហើយកម្មវិធីប្រកួតនេះ ក៏បានបញ្ចប់សព្វគ្រប់ ដោយបានរកឃើញបរវកញ្ញលើកពាននោះ បានទៅលើបវរកញ្ញាម៉ិចស៊ីកូ ។
យ៉ាងណាក៏ដោយ ក្រោយពីសម្រាក និងកម្សាន្តនៅសហរដ្ឋអាមេរិកបានមួយរយៈ ស្រាប់តែថ្ងៃនេះ កញ្ញាឯក Miss Universe ខាងលើ បានប្រាប់ដំណឹងថា ខ្លួនបានមកដល់ទឹកដីកំណើតវិញហើយ ហើយក៏កំពុងអនុវត្តតាមវិធានការរបស់លក្រសួងសុខាភិបាល ធ្វើចត្តាឡីស័ក្ដ រយៈពេល ១៤ថ្ងៃសិន ។
សូមបញ្ជាក់ថា កញ្ញា រ៉េត សារីតា បានបង្ហាញវត្តមាន ព្រមទាំងកេរ្តិ៍ឈ្មោះតាមរយៈការជាប់ជា បេក្ខនារី បវរកញ្ញាចក្រវាល ឆ្នាំ ២០២០ ហើយការណ៍នេះ បានធ្វើឱ្យនាង មានឱកាសបានទៅប្រកួតវគ្គជម្រុះចុងក្រោយ នៅសហរដ្ឋអារិក ព្រមទាំងបានធ្វើឱ្យពិភពលោក កាន់តែស្គាល់កម្ពុជា ច្បាស់ទៀតផង ។
ក្រៅពីរូបសម្បត្តិស្រស់ស្អាតពីធម្មជាតិ ទេពកោសល្យសិល្បៈ រ៉េត សារីតា ក៏ធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង ជាមួយនឹងសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសរបស់នាង ដែលអាចនិយាយបានថា ភាសានិយាយរបស់នាង មិនចាញ់ជនជាតិដើមប៉ុន្មានឡើយ ៕ដោយ៖ ម៉ានី