សិល្បៈ និង កម្សាន្ត

ហេតុតែជាស្រីស្អាត ហ្វី យ៉ាតា លេងស្ទីលស្លៀកប៊ីគីនី សម្លាប់បេះដូង​ អ្នកគាំទ្រ​​ បុរសៗទៀតហើយ

ភ្នំពេញ ៖ តារាសម្ដែង និងម៉ូឌែល ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា តែងតែធ្វើឱ្យអ្នកគាំទ្រ និងមិត្តភក្ដិ ពោលសរសើរ មិនដាច់ពីមាត់ឡើយ ចំពោះរូបរាង ដ៏ស្រស់ស្អាត របស់នាង ដែលជារឿយៗនាងបានបង្ហោះ នៅលើបណ្ដាញសង្គម ទាំងហ្វេសប៊ុក និង Instagram ។ ហើយសម្រស់របស់អ្នកមេម៉ាយកូនមួយ រូបនេះ ក៏ត្រូវបានគេប្រៀបប្រដូច ទៅនឹងសម្រស់របស់តារាល្បីៗ នៅបរទេសផងដែរ ។

ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះ នាង ហ្វី យ៉ាតា បានធ្វើឱ្យអ្នកគាំទ្រផ្ទុះ ការចាប់អារម្មណ៍ជាថ្មីម្ដងទៀត តាមរយៈរូបថតសិចស៊ី ជាច្រើនសន្លឹក ដែលនាងបានបង្ហោះនៅលើ Instagram ផ្ទាល់ខ្លួន ។

រូបថតទាំងអស់នោះដែរ បានបង្ហាញអំពីរាងកាយដ៏ស្រឡូន ដើមទ្រូងមូលក្លុំ និងសាច់សខ្ចី របស់ ហ្វី យ៉ាតា ដែលបានធ្វើឱ្យអ្នកគាំទ្រ ជាច្រើន លាន់មាត់ពោលពាក្យសរសើរ មិនដាច់ពីមាត់ឡើយ ។

គួរឱ្យដឹងផងដែរថា អ្នកនាង ហ្វី យ៉ាតា ជាតារាស្រីមួយដួង ដែលបច្ចុប្បន្ននេះកម្របង្ហាញមុខ នៅក្នុងរឿងភាគ ក៏ដូចជា MV របស់តារាចម្រៀង ណាមួយខ្លាំងណាស់ ។ ប៉ុន្តែនាងក៏មរមាញឹកខ្លាំង នៅក្នុងការងារថតប្រូម៉ូត ផលិតផលផ ជាពិសេសផ្នែកគ្រឿងសម្អាង និងសម្លៀកបំពាក់ ។ ហើយជារឿយៗ ស្រីស្អាតរូបនេះ ក៏តែងបង្ហាញខ្លួននៅក្នុងកម្មពិធី សម្ពោធហាង មួយចំនួន ក្នុងប្រទេសផងដែរ តួយ៉ាងកាលពីពេលថ្មីៗនេះ នាងបានបង្ហាញខ្លួន នៅក្នុងកម្មពិធីសម្ពោធហាងតែធំមួយ ក្នុងរាជធានីភ្នំពេញ ជាមួយសម្លៀកបំពាក់ និងការតុបតែងមុខ យ៉ាងស្រស់ស្អាតបំផុត មើលមិនដឹងសោះឡើយថា នាងជាស្ត្រីមេម៉ាយកូន មួយឡើយ ។

សូមបញ្ជាក់ផងដែរថា ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា គឺជាកូនស្រីពៅរបស់លោក ថៃ នរៈសត្យា អតីតរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និង វិចិត្រ សិល្បៈ និងអ្នកស្រី ងិន ម៉ានីយ៉ា ។ ហើយនាងក៏ជាអតីតម្ចាស់ជ័យលាភី ចំណាត់ថ្នាក់លេខ២ នៅក្នុងកម្មវិធី ហ្វ្រេស៊ីហ្គើល អេនប៊យ ( Freshies Girl and Boy) ឆ្នាំ ២០១០ ផងដែរ ៕

ដោយ៖ ម៉ានី

Most Popular

To Top