សិល្បៈ និង កម្សាន្ត

ផ្ទះតម្លៃជិត៩ លានដុល្លាររបស់ Song Joong Ki ឈរនៅលេខរាងទី១ ក្នុង TMI ជាផ្ទះប្រណិតបំផុតក្នុងតំបន់

កូរ៉ៈថ្មីៗនេះផ្ទះប្រណិតរបស់តារាសម្តែងដ៏ល្បីល្បាញ Song Joong Ki បានឈរក្នុងលេខរាងទី១ ក្នុងតារាងផ្ទះប្រណិតក្នុងកម្មវិធី TMI News របស់ Mnet ។

ព័ត៌មានពីកាសែតកូរ៉េ Allkpopបានអោយដឹងនៅថ្ងៃទី១៤ ខែកក្កដានេះថា ផ្ទះប្រណិតតម្លៃជិត ៩លានដុល្លារអាមេរិករបស់តារាសម្តែង Song Joong Ki បានឈរក្នុងលេខរាងទី១ ក្នុងតារាងTMI News របស់ Mnetជាផ្ទះថ្លៃនឹងស្អាត បំផុតក្នុងតំន់ Itaewon បើប្រៀបធៀបជាមួយផ្ទះបុគ្គលល្បីៗនៅទីនោះ។ ក្រៅពីផ្ទះតម្លៃជិត៩លានដុល្លារនេះ Joong Ki ក៏មានផ្ទះល្វែងមួយខ្នងទៀត តម្លៃជាង២ លានដុល្លារនៅកោះហាវ៉ៃផងដែរ។

បើតាមតារាងTMI News ផ្ទះប្រណិតដែល ឈរលេខរាងទី២ គឺផ្ទះរបស់គូស្នេហ៍តារាសម្តែងលោក Jang Dong Kun និងនាង Go So Young ហើយលេខរាងទី៣គឺផ្ ទះរបស់តារាសម្តែង Jo In Sung ៕ដោយៈទូច សុខលីដា

Most Popular

To Top