សិល្បៈ និង កម្សាន្ត

ភ្នាក់ងាររបស់ Song Joong Ki មិនបញ្ជាក់ពីមិត្តស្រីរបស់ Song Joong Ki មានផ្ទៃពោះឬយ៉ាងណាទេ

កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា បន្ទាប់ពីការប្រកាសជាផ្លូវការថា លោក Song Joong Ki មានទំនាក់ទំនងស្នេហានៅថ្ងៃទី ២៦ ខែធ្នូ ការអត្ថាធិប្បាយរបស់អ្នកប្រើប្រាស់អនាមិកនិយាយថា នរណាម្នាក់ដែល លោកស្គាល់ បានឃើញគូស្នេហ៍នៅ ការិយាល័យរបស់ OBGYN ត្រូវបានផ្សព្វផ្សាយតាមអ៊ីនធើណេត។


អត្ថបទដើមត្រូវបានចេញផ្សាយនៅថ្ងៃទី ២២ ខែធ្នូ ហើយវានិយាយថា គូស្នេហ៍នឹងរៀបការឆាប់ៗនេះ។ វាក៏និយាយថា មិត្តស្រីរបស់លោកជាជនជាតិអ៊ីតាលី នៅក្រោមការបង្ហោះនោះ មានមតិមួយនិយាយថា អ្នកដែលលោកបាន ស្គាល់បានឃើញគូស្នេហ៍នៅការិយាល័យរបស់ OBGYN ដោយសារតែតារាស្រីរូបនេះមានផ្ទៃពោះ។


ទាក់ទងនឹងការមានផ្ទៃពោះ និងពាក្យចចាមអារ៉ាមរឿងរៀបការ ភ្នាក់ងាររបស់ Song Joong Ki បាននិយាយថា ពួកគេមិនអាចផ្ទៀងផ្ទាត់ពីជីវិតឯកជនរបស់តារាប្រុសរូបនេះបានទេ ហើយក៏គ្មានអ្វីត្រូវធ្វើអត្ថាធិប្បាយដែរ។

ទន្ទឹមនឹងនោះ ក៏មានសេចក្តីរាយការណ៍ថា Song Joong Ki បានបើកចំហរអំពីលោកកំពុងមានទំនាក់ទំនងស្នេហា ខណៈលោកបានណែនាំមិត្តស្រីរបស់លោកទៅកាន់បុគ្គលិកនៅសន្និសីទសារព័ត៌មានធ្វើឡើងនៅថ្ងៃទី ៧ នៅប្រទេសសិង្ហបុរី។


បន្ទាប់មកគូស្នេហ៍មួយគូនេះត្រូវបានគេប្រទះឃើញនៅឯព្រលានយន្តហោះជាមួយគ្នាកាលពីថ្ងៃទី៩ ដូចដែលបានបង្ហាញក្នុងវីដេអូខាងក្រោម៕

ដោយ៖លី ភីលីព

Most Popular

To Top