ផលិតករភាពយន្ត និងជាតារាសម្ដែងល្បីឈ្មោះ លំដាប់កំពូលចន្លោះពីឆ្នាំ១៩៦២ ដល់១៩៧៥ លោក ជា យុទ្ធថន មានភរិយាតែ ២នាក់ប៉ុណ្ណោះ ប៉ុន្តែតារាសម្ដែងរូបនេះ ត្រូវបានគេផ្ដល់រហស្សនាមថា ជាបុរសសម្បូរស្នេហ៍ ដោយលោកមានរូបសម្បត្តិល្អ ទាំងព្រម ពោលគឺមានសាច់ដុំធំៗ កម្ពស់ខ្ពស់ស្រឡះ រូបស្រស់សង្ហា ។ លោក ជា យុទ្ធថន បានបន្សល់ទុកស្នាដៃ ខ្សែភាពយន្តជាច្រើន ហើយល្បីល្បាញទាំងក្នុង និងក្រៅប្រទេស ។
ដើម្បីរំលឹកនូវអនុស្សាវរីយ៍ និងបង្ហាញពីស្នាដៃ ដ៏ប៉ិនប្រសព្វទាំងការតែងនិពន្ធ និងសម្ដែងរបស់កំពូលសិល្បករ ជា យុទ្ធថន សូមបង្ហាញពីជីវប្រវត្តិសង្ខេប ស្នាដៃសិល្បៈ ព្រមទាំងបង្ហាញពីប្រទេស ដែលធ្លាប់ទទួលស្គាល់ស្នាដៃ ផលិតរឿងរបស់លោក ហើយធ្លាប់ទាក់ទងយករឿង លោកទៅចាក់បញ្ចាំងនោះផងដែរ ។ អ្វីដែលយើងខ្ញុំបានលើកឡើងនេះ គឺផ្អែកលើប្រភព វីគីភីឌា ក្រុមព្រះសុរិយា និងឯកសារយោងមួយចំនួនទៀត ដែលយើងខ្ញុំប្រមូល បានក្នុងពេលថ្មីៗនេះ ។
“ជីវប្រវត្តិ” លោក ជា យុទ្ធថន កើតក្នុងឆ្នាំ១៩៣៥ នៅតំបន់ជ្រោយចង្វា ត្រើយខាងកើត នៃរាជធានីភ្នំពេញ ។ ឪពុកលោកឈ្មោះ ជា ថោង ជាគ្រូពេទ្យ ។ រីឯម្តាយឈ្មោះ ស ងួន ជាស្ត្រីមេផ្ទះ ។ លោកជាកូនទី២ ក្នុងចំណោមបងប្អូនប្រុស ចំនួន៣នាក់ គឺមានបងឈ្មោះ ជា យុទ្ធធន និងប្អូនឈ្មោះ ជា យុទ្ធអេង ។ ប៉ុន្តែបងប្អូនទាំងបីនាក់ បានស្លាប់បាត់បង់ជីវិតអស់ហើយ ដោយលោក ជា យុទ្ធថត ត្រូវគេទទួលដំណឹងថា បានស្លាប់នៅក្នុងរបបវាលពិឃាដខ្មែរក្រហម គឺនៅក្នុងឆ្នាំ១៩៧៦ នៅលើទឹកដីខេត្តបាត់ដំបង ។
“ស្ថានភាពការងារ និងចំណងស្នេហា” មុនចូលប្រឡូកវិស័យសិល្បៈ តាមរយៈអាជីពសម្ដែង និងផលិតភាពយន្ត លោក ជា យុទ្ធ ថន ធ្លាប់ធ្វើជាពេទ្យបឋមម្នាក់បម្រើការ នៅមន្ទីរពេទ្យព្រះកុសុមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ។ ក្រោយមកលោកបានធ្វើការ ជាអ្នកយាមទូត នៅស្ថានទូតអាមេរិក ប្រចាំស្រុកខ្មែរ។ លោកមានភរិយា២នាក់ គឺទី១ អ្នកស្រី វណ្ណ ភូមី និងភរិយាទី២ គឺជាតារាសម្ដែងរួមជំនាន់ ជាមួយគ្នាគឺអ្នកស្រី សោម វណ្ណសូដានី ។
មុនពេលមានគ្រួសារ គឺនៅអំឡុងឆ្នាំ១៩៦២ លោក ជា យុទ្ធថន ចាប់ផ្ដើមហាត់កីឡា លើកដុំដែក រហូតដល់មានកាយសប្បទា មើលទៅរឹងមាំ ហើយរូបសម្បត្ដិរ បស់កាន់តែធ្វើឲ្យនារីៗ លង់ស្នេហ៍ជាច្រើននាក់ ។ ដោយមានសាច់ដុំធំៗ និងកាយសម្បទាល្អ ពេលនោះលោកក៏ធ្លាប់ បានចូលប្រឡងក្នុងកម្មវិធីប្រកួតកីឡាកាយសម្បទាដែរ ។
“ដំណើរឆ្ពោះទៅកាន់ វិស័យភាពយន្ដពេញលេញ ” លោក ជា យុទ្ធថន បានចាប់អាជីព ជាតារាភាពយន្តដំបូង នៅឆ្នាំ១៩៦២ តាមរយៈលោក ប៊ីវ ឆៃលាង ជាចាងហ្វាងផលិតកម្ម ឥន្ទ្រទេវីភាពយន្ត ។ ដោយជំនាន់នោះ គេមើលឃើញរូបសម្បត្តិ ដ៏ស្រស់សង្ហាប្រកបដោយសាច់ដុំមាំមួន គេក៏ហៅលោកឱ្យថតរឿង “ជីវិតក្មេងកំព្រា” ។
ចាប់តាំងពីពេលនោះ រហូតដល់ឆ្នាំ១៩៧៥ លោកបានសម្ដែងស្ទើរគ្រប់ ផលិតកម្មដូចជា ៖ ផលិតកម្ម តារារ័ត្នភាពយន្ដ របស់លោក ទា លឹមគុណ ផលិតកម្មបក្សីឋានសួគ៌ភាពយន្ត របស់លោក អ៊ីវ វ៉ុងហែម ផលិតកម្ម កងពេជ្រភាពយន្ដរបស់លោក ឈា នុក ផលិតកម្ម សុណ្ណគិរីភាពយន្ដ របស់លោក ហ៊ុយ គឹង ផលិតកម្មព្រះខ័នពេជ្រ ភាពយន្តរបស់លោក លីវ៉ា ផលិតកម្មហេមពាន្ដភាពយន្ដ របស់លោក លី យូស៊្រាង ផលិតកម្មប្រាសាទមាស ភាពយន្ដរបស់លោក សាវ៉ាវុធ ផលិតកម្មច័ន្ទណារីភាពយន្ដ របស់អ្នកស្រី ចាន់ ណារី ផលិតកម្មឈួន ឆៃភាពយន្ដរបស់លោក ឈួន ឆៃ និងផលិតកម្មអប្សរាភាពយន្ត របស់លោក លី សុងហេង ជាដើម ។
“ការផលិតរឿង និងភាពល្បីល្បាញ លើឆាកអន្តរជាតិ ” នៅចន្លោះឆ្នាំ១៩៦២ ដល់ឆ្នាំ១៩៧៥ លោក ជា យុទ្ធថន បានចេញថតរឿងដូចព្យុះ ហើយមានកេរ្ដិ៍ឈ្មោះល្បីខ្លាំង តាមរយៈផលិតកម្មខាងលើ ដែលលោកថតជាមួយ ។ ក្នុងគ្រានោះដែរលោកក៏ បានផលិតខ្សែភាពយន្ដ និងសម្ដែងដោយខ្លួនឯងបានមួយចំនួនដែរ ហើយរឿងដែលផ្ទុះការគាំទ្រខ្លាំងនោះ គឺរឿង”ឆ្នាំអូន១៦” និងរឿង “ផ្កាត្របែកព្រៃ” ផលិតក្នុងឆ្នាំ១៩៧៤ ដូចគ្នា។
ដោយភាពល្បីល្បាញ នូវរឿងទាំងពីរ ដែលជាស្នាដៃនិពន្ធ សម្ដែង និងដឹកនាំរឿងដោយកវី ជា យុទ្ធថន ផ្ទាល់ ទើបនៅក្នុង ខែតុលា ឆ្នាំ១៩៧៤ មានវិនិយោគិនបរទេស៥នាក់ តំណាងឲ្យ៥ប្រទេស មកទាក់ទងសុំទិញរឿង” ឆ្នាំអូនអាយុ១៦” យកទៅចាក់បញ្ចាំងនៅស្រុកគេ ។ ប្រទេសទាំងនោះរួមមាន៖ ប្រទេសថៃ ហ្វីលីពីន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រទេសសិង្ហបុរី ។
“ដៃគូសម្ដែងស្រី និងស្នាដៃរឿង” តួអង្គឯកស្រីដែលធ្លាប់សម្ដែង ជាមួយលោក ជា យុទ្ធថន គឺមានដូចជា ៖ ទិត្យ វិជ្ជរ៉ាដានី អ្នកស្រី សោម វណ្ណសូដានី អ្នកស្រី ឌី សាវ៉េត អ្នកស្រី ពៅ ទេវី អ្នកស្រី ផ្កា រ៉ូហ្សែត អ្នកស្រី កែវ មន្ថា សាក់ ស៊ីស្បោង និងអ្នកស្រី គឹម ណូវា ជាដើម។
ស្នាដៃភាពយន្ដដែលរាប់ ទាំងការនិពន្ធដោយខ្លួន លោកផ្ទាល់ និងដើរសម្ដែងនោះ គឺមានចំនួន៨៣រឿង ក្នុងនោះរួមមាន៖
រឿងជីវិតក្មេងកំព្រា (១៩៦២) 2. រឿងផែនដី ដែលខ្ញុំស្រឡាញ់ (១៩៦២) 3. រឿងអ្នកក្លាហាន៧រូប (១៩៦៣) 4. រឿងរសាត់តាមខ្យល់ (១៩៦៣) 5. រឿងសក្ការបុប្ផា (១៩៦៣) 6. រឿងវាសនាបុប្ផាភួងថ្មី (១៩៦៣) 7. រឿងពូជមួយត្រួយពីរ (១៩៦៤) 8. រឿងកងកម្មកងកែវ (១៩៦៤) 9. រឿងកាលណាផ្ការីក (១៩៦៥) 10. រឿងនាងការ៉ាកេត (១៩៦៥) 11. រឿងឆន្នមឿង (១៩៦៥) 12. រឿងក្អែកព្រាត់បង្គង (១៩៦៦) 13. រឿងម៉ាក់ភូយុងកែវ (១៩៦៦) 14. រឿងស្រមោលអតីតកាល (១៩៦៦) 15. រឿងលោហិតវាសនា (១៩៦៧) 16. រឿងអ្នកតាឃ្លាំងមឿង (១៩៦៧) 17. រឿងពៅឈូកស ទស្សនា (១៩៦៧) 18. រឿងព្រះធិនវង្ស ទស្សនា (១៩៦៧) រឿងពិជ័យវង្សា (១៩៦៧) 20. រឿងសុវណ្ណហង្ស (ថតលើកទី២ ) (១៩៦៧) រឿងស័ង្ខសិល្ប៍ជ័យ (១៩៦៨) 22. រឿងសម្លេងខ្លែងឯក (១៩៦៨) 23. រឿងព្រះអផៃមុនីស៊ីសុវណ្ណ (១៩៦៨) 24. រឿងជ័យទត្ត (១៩៦៨) 25. រឿងវិប្បដិសារី (១៩៦៨) 26.រឿងច្រឡំសង្សារ ស្រវ៉ាខុសគូ (១៩៦៩) 27. រឿងនាងនាគត្រាច់ចរ (១៩៦៩) 28. រឿងនរកលោកីយ៍ (១៩៦៩) 29. រឿងឥន្រ្ទបុត្រ (១៩៦៩) 30. រឿងក្រឡាហោមគង់ (១៩៧០) 31. រឿងពស់កេងកង ទស្សនា (១៩៧០) 32. រឿងស្រីគ្រប់លក្ខណ៍ (១៩៧០) 33. រឿងស្រីគ្រប់លក្ខណ៍ (ថតលើកទី២) (១៩៧០) 34. រឿងបុត្រាព្រះអាទិត្យសងឈាមម្ដាយ (១៩៧០) 35. រឿងប្ញទ្ធិវង្ស (១៩៧០) 36. រឿងជីវិតផ្សងព្រេង (១៩៧០) 37. រឿងនាងអម្ពរពេជ្រ (១៩៧០) 38. រឿងអក្ខរ៉េតមយូរ៉ា (១៩៧០) 39. រឿងអ្នកកាត់សក់ដៃឯក ទស្សនា (១៩៧១) 40. រឿងថ្មរាំ (១៩៧១) រឿងកណ្ដឹងសាមពាន់ (១៩៧១) 42. រឿងសុរិយាល្ងាចថ្ងៃ (១៩៧១) 43. រឿងបំណុលឈាមឳពុក ទស្សនា ១៩៧១ រឿងដំរីចុះប្រេង (១៩៧១) 45. រឿងពស់កេងកងភាគ២ (១៩៧២) 46. រឿងអណ្ដើកស៊ីត្រកួន (១៩៧២) 47. រឿងជ្រលងសេកមាស (១៩៧២) 48. រឿងនាងផាត់ជាយ (១៩៧២) 49. រឿងអាឡេវអាវែក (១៩៧២) 50. រឿងទុកស្នេហ៍ជូនបង (១៩៧២) រឿងព្រាត់ព្រោះអ្វី (១៩៧២) 52. រឿងវង្វេងព្រោះស្នេហ៍ (១៩៧២) 53. រឿងអាឡេវអាវែកនិងគ្រូឥឦ (១៩៧៣) 54. រឿងចំណារព្រហ្មលិខិត (១៩៧៣) 55. រឿងតេជោដំឌិន (១៩៧៣) 56. រឿងខ្លែងសខ្លែងខ្មៅ (១៩៧៣) 57. រឿងខ្លឹមច័ន្ទក្រឹស្នា (១៩៧៣) 58. រឿងក្រមុំយំយប់ (១៩៧៣) 59. រឿងភីសាវង់អូនអើយ (១៩៧៣) 60. រឿងផ្គរលាន់ដើមឆ្នាំ (១៩៧៣) 61. រឿងពស់វែកស្រង៉ែ (១៩៧៣) 62. រឿងព្យុះជីវិត (១៩៧៣) 63. រឿងសំនៀងស្នេហ៍កម្ម (១៩៧៣) 64. រឿងស្នាមស្នេហ៍ព្រៃគប់ (១៩៧៣) 65. រឿងស្នេហ៍មកពីណា (១៩៧៣) 66. រឿងប្រម៉ាត់ប្រម៉ង់ (១៩៧៤)
រឿងរាហ៊ូចាប់ច័ន្ទ (១៩៧៤) 68. រឿងក្រពើលោកនេន ទស្សនា (១៩៧៤) 69. រឿងឆ្នាំអូន១៦ ទស្សនា (១៩៧៤) 70. រឿងនាងមហោរី (១៩៧៤) 71. រឿងអង្គុលីមារ (១៩៧៤០ 72. រឿងបុប្ផាកម្ពុជាក្រោម (១៩៧៤) 73. រឿងនាងបដាចារ(ថតលើកទី២) (១៩៧៤) 74. រឿងចម្រៀងឥតព្រាងទុក (១៩៧៤) 75. រឿងជំនោរខែប្រាំង (១៩៧៤) 76. រឿងក្រមុំស្រស់កម្លោះចោម (១៩៧៤)
រឿងផ្កាត្របែកព្រៃ ទស្សនា (១៩៧៤) 78. រឿងរន្ទះខែប្រាំង (១៩៧៥) 79. រឿងថ្ងៃលិចអូនស្រណោះ (១៩៧៥) 80. រឿងជំនោរបឹងស្នោ (មិនទាន់បញ្ចាំង) 81. រឿងកំហែងឈើទាល (មិនទាន់បញ្ចាំង) 82. រឿងមច្ឆាស្ទឹងខៀវ (មិនទាន់បញ្ចាំង) 83. រឿងអ្នកប្រដាល់១៣ស្រុក (មិនទាន់បញ្ចាំង)៕ sabay