សិល្បៈ និង កម្សាន្ត

Hailey ចេញមុខការពារ Justin bieber បន្ទាប់ពីត្រូវរិះគន់ខ្លាំងៗ រឿងស្រែកអោយនាងនៅកណ្តាលហ្វូងមនុស្ស

អាមេរិក: ថ្មីៗនេះតារាចម្រៀង Justin Bieber ត្រូវបានមហាជនរិះគន់ចាស់ដៃបន្ទាប់ឃ្លីបស្រែកស្តីអោយប្រពន្ធខ្លាំងៗ នៅកណ្តាលហ្វូងមនុស្សត្រូវបានចែកចាយពេញបណ្តាញសង្គម ប៉ុន្តែនាង Haily ចេញមុខ មកបកស្រាយជំនួសប្តីថា មិនដូចអ្វីដែលគ្រប់គិត ។

ក្នុងបណ្តាញសង្គម Instagram នាង Hailey Baldwin បានបង្ហោះរូបថើបប្តីមួយសន្លឹកនិងសរសេរថា “ ពេលវេលាដ៏មានន័យនឹងពោពេញដោយក្តីស្រលាញ់ “ ដែលពាក្យនេះ នាងចង់បញ្ជាក់ថា ពេលវេលាជាមួយគ្នានៅ Las Vegas នោះពួកគេគ្មានរឿងអ្វីកើតឡើងទេ ហើយនាងសរសេរបន្ថែមថា “ រឿងទាំងនោះសុទ្ធតែមិនពិត កុំចូលរួមបង្កាច់បង្ខូច និងធ្វើរឿងអវិជ្ជមានដូចនេះអី “ ។

ក្រោយឃើញ Hailey ចេញមុខការពារ Justin បែបនេះ មានអ្នកនៅក្នុងហេតុការណ៍នោះបានឃើញដោយផ្ទាល់ភ្នែកនិងចូលរួមបង្ហោះ បកស្រាយបញ្ជាក់ថា “Justin កំពុងតែព្យាយាមបកស្រាយរឿងមួយទៅ Hailey ប៉ុន្ដែដោយសារពេលនោះមានមនុស្សតាមច្រើនធ្វើឱ្យថ្លង់ពេក លោកក៏និយាយខ្លាំងៗដើម្បីឱ្យប្រពន្ធស្ដាប់ឮប៉ុណ្ណោះ៕ដោយ: ទូច សុខលីដា

Most Popular

To Top