សិល្បៈ និង កម្សាន្ត

អបអរសាទរ! តារាសម្ដែង រចនា រ៉ាវ៉ាឌី ជាសះស្បើយពីកូវីដ-១៩ហើយ ក្រោយព្យាបាលមួយរយៈ

ដំណឹងល្អសម្រាប់អ្នកគាំទ្ររបស់តារាសម្ដែងស្រីល្បីឈ្មោះ រចនា រ៉ាវ៉ាឌី នាងបានជាសះស្បើយពីជំងីកូវីដ -១៩ ក្រោយសម្រាកព្យាបាលមានការមើលថែពីក្រុមគ្រូពេទ្យជំនាញអស់រយៈ ១៣ថ្ងៃមកនេះ

យោងតាមសម្ដីរបស់តារាស្រីរូបនេះបានបញ្ជាក់យ៉ាងច្បាស់នូវក្នុងវីដេអូខ្លីមួយ ថានាងបានជាសះ ស្បើយពីជំងឺកូវីដ-១៩ ហើយនៅថ្ងៃទី១៦ កក្ដដានេះ។ ដោយឡែករហូតមកដល់ពេលនេះ រ៉ាវ៉ាឌី បានធ្វើដំណើរមកដល់ផ្ទះរបស់នាងវិញដោយសុវត្ថិភាព។ លើសពីនេះ រ៉ាវ៉ាឌី បានបញ្ជាក់ថានាងខណៈនេះ ពុំទាន់អាចធ្វើអ្វីបាននោះទេ គឺនាងសុំពេលសម្រាក និងមើលថែសុខភាពបន្តមួយរយៈទៀត។

រម្លឹកផងដែរថាតារាស្រីរាងខ្ពស់ស្រឡះ រចនា រ៉ាវ៉ាឌី រួមជាមួយដៃគូសម្ដែងរបស់នាងគឺលោក ព្រីន បានឆ្លងជំងឺកូវីដ-១៩ ក្នុងថ្ងៃព្រមគ្នាតែម្ដង ពោលគឺកាលពីថ្ងៃទី ៣ កក្ដដាកន្លងទៅ ហើយបើគិត រហូតដល់ថ្ងៃដែលនាងជាសះស្បើយនេះ មានរយៈពេល១៣ថ្ងៃ៕

ប្រភព៖http://sabay

Most Popular

To Top