សិល្បៈ និង កម្សាន្ត

មកដឹង៣ ចំនុចម្តាយ Selena Gomez ទូន្មាន នាងតាំងពីឈានជើងចូលសិល្បៈ រហូតទទួលជោគជ័យ

អាមេរិក ៖ ទម្រាំបានដូចសព្វថ្ងៃនេះតារាចម្រៀង  Selena Gomez បានឆ្លងកាត់ឧបសគ្គជាច្រើនក្នុងជីវិត ហើយរាល់ពេលនាងតែងប្រាប់គ្រប់គ្នាថានាងមានថ្ងៃនេះដោយ ការជម្រុញលើកទឹកចិត្តពីមនុស្សសំខាន់គឺម្តាយរបស់នាង ។

មកដឹងរឿង ៣យ៉ាង ដែលម្ដាយរបស់ Selena តែងបង្រៀនឱ្យកូនរស់ នឹងរឹងមាំដូចសព្វថ្ងៃ 

1 និយមន័យនៃស្ត្រីខ្លាំង

Selena បានលើកឡើងថា “ម្ដាយរបស់ខ្ញុំគឺជាស្រ្តីដែលបានក្លាយជាអ្នកម្ដាយក្មេងវ័យទាំងខ្លួនមានអាយុ ១៦ឆ្នាំ តស៊ូប្រកបការងារ ៤កន្លែងរកប្រាក់ដើម្បីផ្គត់ផ្គង់ជីវិតខ្លួនឯង និងក្រុមគ្រួសារ។ ឆាកជីវិតតស៊ូរបស់ម្ដាយខ្ញុំនេះហើយ​​បានបង្រៀនខ្ញុំពីរសជាតិជីវិតថាទោះបីជាស្ថិតក្នុងវ័យណា បើកូនជួបឧបសគ្គ កូនត្រូវប្តេជ្ញាតស៊ូជម្នះវាឱ្យបាន។”

2 កុំបាក់ទឹកចិត្តបើកូនបរាជ័យ

នៅក្នុងអាយុ៧ឆ្នាំ Selena បានដឹងខ្លួនរួចទៅហើយថា នាងចង់ក្លាយជាតារាសម្តែងឆ្នើម និងចង់រសនៅជាមួយក្តីស្រមៃនេះពេញមួយជីវិត។ យ៉ាងណាមិញ ចូលដល់វ័យ១១ឆ្នាំ Selena ចាប់ផ្តើមឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈតែបែរជាត្រូវអ្នកដឹកនាំរឿងបដិសេធថា នាងមិនទាន់មានលក្ខណៈគ្រប់គ្រាន់នៅឡើយទេ​ នៅក្នុងការសម្តែង។ អារម្មណ៍ពេលនោះដែរ Selena តូចចិត្តនឹងខ្លួនឯងជាខ្លាំង ស្របពេលដែលក្តីស្រមៃដែលខ្លួនប៉ងចង់បានតែបែរជាត្រូវគេមិនទទួលស្គាល់ ហើយថែមទាំងប្រាប់ថាមិនទាន់មានសមត្ថភាពល្អគ្រប់គ្រាន់ទៀត។ យ៉ាងណាមិញ ម្ដាយរបស់ Selena បានមកនិយាយលើកទឹកចិត្តកូនថា “រឿងដែលសំខាន់បំផុតសម្រាប់ជីវិត គឺមិនស្ថិតនៅលើការមិនពេញចិត្តរបស់អ្នកដទៃនោះទេ តែវាជាភាពជឿជាក់លើខ្លួនឯង។ ប្រសិនបើកូនចង់ធ្វើរឿងដែលកូនស្រលាញ់ កូនត្រូវតែធ្វើវាដោយចេញពីក្តីស្រលាញ់ពិតប្រាកដ និងជឿជាក់លើខ្លួនឯងថាកូនអាចធ្វើបាន។”

3 ត្រូវតែបន្តទៅមុខ

ម្ដាយរបស់ Selena តែងតែប្រាប់នាងថា (Keep Going) “ត្រូវតែបន្តទៅមុខជានិច្ច” ត្រូវតែហ៊ានជម្នះនូវបញ្ហាទាំងនោះ កសាងសមិទ្ធផល ដើម្បីឱ្យមនុស្សជាច្រើនទៀតមើលឃើញថា ល្អគ្រប់គ្រាន់។ អ្នករិះគន់នៅតែរិះគន់ បើកូនមិនបន្តខំប្រឹងកែច្នៃខ្លួនឯងឱ្យល្អទេ។ បន្ទាប់ពីនោះមក រយៈពេល២ឆ្នាំក្រោយ Selena បានចូលសម្តែងជាបន្តបន្ទាប់វិវត្តន៍ខ្លួនរហូតបានកាន់តែល្បី។ ហើយអ្វីដែលនាងមិនភ្លេចនោះ គឺពាក្យសម្តីម្ដាយនាងនិយាយថា “បើកូនមិនជឿលើខ្លួនឯងទេ​ នោះកូនមិនអាចធ្វើអ្វីដែលខ្លួនឯងចង់បានឡើយ។”ដោយៈ ទូច សុខលីដា 

Most Popular

To Top