សិល្បៈ និង កម្សាន្ត

អតីតស្រីស្អាត Freshie Girl លី ច័ន្ទដាលីស កាន់តែស្អាត និងសិចស៊ីខ្លាំង ខណៈដែលមុខជំនួញ កាន់តែកាក់កប

ភ្នំពេញ៖ អស់រយៈពេលច្រើនឆ្នាំណាស់មកហើយ ដែលអតីតតារាសម្ដែង និងជាពិធីការិនី ដ៏មានប្រជាប្រិយភាព អ្នកនាង លី ច័ន្ទដាលីស ហៅ អេនជី បានបោះបង់វិស័យសិល្បៈទាំងស្រុង ហើយកំពុងមមារញឹក ជាមួយជំនួញផ្ទាល់ខ្លួន ក៏ដូចជារស់នៅជុំគ្រួសារ ប្ដី និងកូន នៅសហរដ្ឋអាមេរិក ។

យ៉ាងណាក៏ដោយ ត្បិតតែមិនមានមុខនៅលើឆាកសិល្បៈ ប៉ុន្តែនៅតែមានទស្សនិកជនជាច្រើន ដែលធ្លាប់តែនិយមគាំទ្រនាង កន្លងមក តែងតែចង់ដឹងសុខទុក្ខ ក៏ដូចជាចង់ឃើញថា តើអតីតហ្វ្រេសស៊ីងហ្គើល រូបនេះ មានរូបឆោមប្រែប្រួល យ៉ាងណាហើយ ។

ជាមួយគ្នានេះដែរ បើងាកទៅមើលសកម្មភាពរបស់ អេនជី ដែលតែងតែបង្ហាញ នៅលើបណ្ដាញសង្គម បានឱ្យឃើញថា នាងកំពុងមានសុភមង្គលខ្លាំង ជាមួយក្រុមគ្រួសាររបស់នាង នៅសហរដ្ឋអាមេរិក ហើយក៏តែងតែចេញចូល មកប្រទេសកំណើត ជាញឹកញាប់ផងដែរ ។

ទន្ទឹមគ្នានេះ បើនិយាយពីសម្រស់វិញ ត្បិតតែ អេនជី បានរៀបការជិត ១០ឆ្នាំ ហើយយ៉ាងណាក៏ដោយ ក៏សម្រស់របស់នាង ហាក់ដូចជាមិនមានភាពប្រែប្រួលឡើយ ផ្ទុយទៅវិញកាន់តែស្រស់ស្អាត និងសិចស៊ី ទ្វេរដង ។ តួយាងកាលពីពេលថ្មីៗនេះ នាងបានបង្ហោះរូបថតបង្ហាញ ភាពសិចស៊ី ប៉ុន្មានសន្លឹក នៅលើគណនីហ្វេសប៊ុករបស់នាង ដែលសកម្មភាពនេះ គឺនៅក្នុងដំណើរកម្សាន្តរបស់នាង និងគ្រួសារទៅកាន់ឆ្នេរសុទ្រមួយកន្លែង នៅសហរដ្ឋមេរិក ។

សម្រាប់រូបថតស្អាតៗ និងសិចស៊ី បង្ហាញរាងកាយស្រឡូន សាច់សខ្ចី ក្នុងឈុតប៊ីគីនី នោះដែរ បានធ្វើឱ្យមានការចាប់អារម្មណ៍ និងស្ញើចសរសើរយ៉ាងខ្លាំង ពីសំណាក់អ្នកក្នុងបណ្ដាញសង្គមហ្វេសប៊ុក ពិសេសអ្នកគាំទ្ររបស់នាង តែម្ដង ។

សូមបញ្ជាក់ផងដែរថា អ្នកនាង លី ច័ន្ទដាលីស ហៅ អេនជី អតីត ជា Freshie Girl លេខ ៤ ប្រចាំ ឆ្នាំ២០០៥ និងបានលេចមុខដំបូង លើកញ្ចក់ទូរសទស្សន៍ តាមរយៈរឿងភាគរបស់ស្ថានីយ ទូរទស្សន៍ប៉ុស្ដិ៍លេខ៣ មានចំណងជើងថា “ក្រោយភ្លៀងមេឃស្រឡះ” ។ កន្លងបានមួយរយៈធំ កេរ្តិ៍ឈ្មោះរបស់នាង ចាប់ផ្ដើមមានប្រជាប្រិយភាពខ្លាំង តាមរយៈការងារជាពិធីការិនី ក្នុង កម្មវិធី «តន្ត្រី ខារ៉ាបាវ» និង «The Star Variety Show» របស់ ទូរទស្សន៍ អាស៊ីអាគ្នេយ៍។

អេនជី បានចូលរោងការ ជាមួយប្ដីរបស់នាង ដែលជាអានិកជន រស់នៅអាមេរិក នាកំលុងឆ្នាំ ២០១៤ និងសម្រាលបានកូនស្រីម្នាក់ កាលពីកំលុងចុងឆ្នាំ ២០១៦ ហើយបច្ចុប្បន្ននេះ នាងកំពុងតែកាក់កបខ្លាំង ជាមួយមុខរបរលក់អនឡាញ ដោយមានទាំងសម្លៀកបំពាក់ កាបូប វ៉ែតតា នាឡិការដៃ ដែលសុទ្ធតែជាផលិតផល Original និងល្បីៗ លើពិភពលោក ។ មិនតែប៉ុណ្ណោះ នាងក៏មានប្រ៊េន ផលិតផលគ្រឿងសម្អាងផ្ទាល់ខ្លួនផងដែរ ៕ ដោយ៖ ម៉ានី

Most Popular

To Top