សិល្បៈ និង កម្សាន្ត

បាត់មុខជិត ៤ឆ្នាំ ស្រាប់តែផ្អើលថា អ្នកមេម៉ាយ ឈិន សុធារី កំពុងមានងារជាជំទាវ

ភ្នំពេញ៖ ឈិន ច័ន្ទសុធារី អតីតពិធីការិនី និងសម្ដែង ដ៏ល្បីល្បា​ញ​ នាអំឡុងជិត ២០ឆ្នាំមុន កាលពីពេលថ្មីៗនេះ បានធ្វើឱ្យល្បីកក្រើក នៅក្នុងសង្គមសិល្បៈ ក្រោយពីលោក អ៊ឹម ជីវ៉ា ទម្លាយថា នាងកំពុងឡើងកូដខ្លាំង នៅក្នុងមុខជំនួញ និងឆក់បានតំណែង ជាជំទាវទៀតផង ។

ជាការពិតណាស់ អស់រយៈពេលប្រមាណជិត ៤ឆ្នាំមកហើយ ពោលគឺបន្ទាប់ពីមានរឿងរ៉ាវ លែងលះជាមួយអតីតស្វាមីគឺលោក សុវណ្ណ មករា ស្រាប់តែអ្នកមេម៉ាយស្រស់ឆើតឆាយ ខាងលើនេះ បានស្ងប់ស្ងាត់ បាត់ដំណឹងសូន្យឈឹង ចេញពីសិល្បៈតែម្ដង ។ ហើយភាពស្ងប់ស្ងាត់នេះផងដែរ ក៏បានធ្វើឱ្យទស្សនិកជន មួយចំនួនធំយល់ថា មកពី សុធារី មានបញ្ហាសុខភាព ។

យ៉ាងណាក៏ដោយ ស្រាប់តែកាលពីប៉ុន្មានថ្ងៃមុននេះ មានព័ត៌មានជាច្រើនបានចុះផ្សាយ ដោយយោងតាមប្រភពលោក អ៊ឹម ជីវ៉ា ថា អ្នកនាង ឈិន ច័ន្ទសុធារី ក៏ពុងរីកមុខរីកមាត់ និងមានងារជាជំទាវ ក្រោយពីជំពប់ស្នេហ៍ ជាមួយឧកញ៉ា វ័យក្មេង ស្រស់សង្ហារមួយរូប និងក៏កំពុងពង្រីកជំនួញរបស់ខ្លួន ក្នុងវិស័យអចលនទ្រព្យ ។

ពាក់ព័ន្ធជាមួយព័ត៌មានខាងលើនេះ ក៏នៅតែមានមន្ទិលជាច្រើន ដែលទស្សនិកជន មិនទាន់បានដឹងច្បាស់នៅឡើយ ដូចជា តើទំនាក់ទំនងស្នេហារវាង ឈិន ច័ន្ទសុធារី និងឧកញ៉ា ម្នាក់នោះ កើតមានឡើងតាំងពីពេលណា? និងតើមួយរយៈធំកន្លងទៅនេះ ឈិន ច័ន្ទសុធារី បាត់មុខទៅណា? ជាដើម ។ ហើយសម្រាប់មន្ទិលទាំងនេះ ដែរ Lookingtoday នឹងព្យាយាមទាក់ទងទៅ អ្នកនាង ឈិន សុធារី ផ្ទាល់ ដើម្បីសាកសួរ និងចុះផ្សាយជូនទស្សនិកជន ឱ្យបានជ្រាប ។

សូមបញ្ជាក់ឱ្យដឹងដែរថា អ្នកនាង ឈិន ច័ន្ទសុធារី គឺជាអតីតពិធីការិនី ដ៏ល្បីល្បាញមួយរូប នៅក្នុងកម្មវិធី «តន្ត្រីសម័យយុវ័យ» របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ កាលពីជិត ២០ឆ្នាំ មុន ដោយកាលនោះនាង គឺជាដៃគូយ៉ាងស័ក្ដិសមឥតខ្ចោះ ជាមួយលោក លាន អាព្រីលគីនីន ។

អ្នកមេម៉ាយកូនភ្លោះរូបនេះ ធ្លាប់លេចឮព័ត៌មាន អំពីទំនាក់ទំនងស្នេហា ជាមួយបុរសអ្នកជំនួញម្នាក់ កាលពីមិនទាន់ចូលរោងការ ជាមួយលោក សុវណ្ណ មករា កាលពីកំលុងឆ្នាំ២០១៥ ។ ប៉ុន្តែចំណងស្នេហា អាពាហ៍ពិពាហ៍ ជាមួយលោក សុវណ្ណ មករា ត្រូវបានបែកបាក់ទៅវិញ ក្រោយពេលនាង សម្រាលកូនបាន តែប៉ុន្មានខែប៉ុណ្ណោះ ៕ ដោយ៖ ម៉ានី

Most Popular

To Top