សិល្បៈ និង កម្សាន្ត

ឈិន សុធារី ញញឹមបិទមាត់មិនជិត នៅក្នុងថ្ងៃខួបនៃសេចក្ដីស្នេហា ជាមួយគូស្នេហ៍ថ្មី

ភ្នំពេញ៖ អ្នកនាង ឈិន សុធារី ក្រោយពីបានបើកបង្ហាញមុខគូស្នេហ៍ថ្មី ដែលមានគោរមងារជាឧកញ៉ា រួចមក សង្កេតឃើញថា ជីវិតរបស់នាង កាន់តែមានក្តីសុខ និងពោរពេញទៅដោយសុភមង្គលជាពិសេសមានទាំងលុយ និងមុខជំនួញពេញដៃទៀតផង។

អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ ឈិន សុធារី បានពោលពាក្យអរគុណដល់គូស្នេហ៍ថ្មីរបស់នាង ដែលបានពញ្ញាក់អារម្មណ៍តាមរយៈសកម្មភាព យ៉ាងផ្អែមល្ហែមនៅក្នុងខួបនៃការស្រឡាញ់របស់ពួកគេ ។

បើទោះមានត្រឹមតែនំខួបមួយរួមជាមួយនឹងបុគ្គលិកនៅក្នុងហាងប៉ុន្មាននាក់ក៏ពិតមែន តែមើលទៅ ឈិន សុធារី ពិតជាមានភាពកក់ក្តៅជាខ្លាំងដោយនាងបានបង្ហាញអារម្មណ៍អរគុណដល់គូស្នេហ៍ដែលមានអត្ថន័យថា «អរគុណខ្លាំណាស់សំរាប់ការ Surprise អូន ថ្ងៃ Anniversary អត់ចាំអីបន្តិចភ្លេចព្រោះតែរវល់ការងារច្រើន អរគុណម្ចាស់ជីវិត អរគុណសំរាប់ក្តីស្រលាញ់ និងគោរពគ្នា មិនចោលគ្នា ភាពស្មោះស្ម័គ្រចំពោះអូន រយៈពេលកន្លងមកបងមិនចេះខូចខិលឬក្បត់ចិត្ត ក្បត់កាយ សូម្បីផ្លូវអារម្មណ៍ក៏មិនធ្លាប់។អរគុណ បងប្អូននិងក្រុមការងារបុគ្គលិកទាំងអស់ ដែលផ្តល់ក្តីស្រលាញ់ដល់បង Love you you’re the best for my life My Hubby»។ ទោះជាយ៉ាងនេះក្តី ឈិន សុធារី មិនបានបញ្ជាក់ថាខួបនៃក្តីស្រឡាញ់របស់ពួកគេមានរយៈពេលប៉ុន្មានឆ្នាំឡើយ តែចំណងស្នេហ៍របស់អ្នកទាំងពីរទើបបើកចំហប្រមាណជាងមួយឆ្នាំនេះប៉ុណ្ណោះ ។

ការលើកឡើងរបស់ ឈិន សុធារី ចំពោះដៃគូបានធ្វើឱ្យមិត្តភក្តិជាច្រើនចូលរួមត្រេកអរនិងសរសើរដល់ជីវិតរបស់នាងដែលបានជួបប្រសព្វជាមួយបុរសល្អទាំងព្រមបែបនេះ ។ ក្នុងនោះក៏មានការជូនពរឱ្យចំណងស្នេហ៍របស់អតីតពិធីការិនីរូបនេះរឹងមាំជារៀងរហូត ។ ពេលនេះ ឈិន សុធារី មិនដូចមុននោះទេពោលគឺនាងមានទាំងក្តីសុខ លុយកាក់និងជំនូញក្នុងដៃជាច្រើនក្រោយពីនាងបានភ្ជាប់ស្នេហ៍ជាមួយបុរសពោះម៉ាយកូនពីរដែលត្រូវបានគេដឹងថាជាអ្នកជំនួញ ដែលមានទ្រព្យសម្បត្តិនិងមានងារជាឧកញ៉ាផងដែរ ។

គួរឱ្យដឹងផងដែរថា នាង ឈិន ច័ន្ទសុធារី គឺជាអតីតពិធីការិនីដ៏ល្បីល្បាញមួយរូប នៅក្នុងកម្មវិធី «តន្ត្រីសម័យយុវ័យ» របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥ កាលពីជិត ២០ឆ្នាំ មុន ដោយកាលនោះនាង គឺជាដៃគូយ៉ាងស័ក្ដិសមឥតខ្ចោះជាមួយលោក លាន អាព្រីលគីនីន ។

អ្នកមេម៉ាយកូនភ្លោះរូបនេះ ធ្លាប់លេចឮព័ត៌មានអំពីទំនាក់ទំនងស្នេហាជាមួយបុរសអ្នកជំនួញម្នាក់ កាលពីមិនទាន់ចូលរោងការជាមួយលោក សុវណ្ណ មករា កាលពីកំលុងឆ្នាំ ២០១៥ ។ ប៉ុន្តែចំណងស្នេហាអាពាហ៍ពិពាហ៍ ជាមួយលោក សុវណ្ណ មករា ត្រូវបានបែកបាក់ទៅវិញក្រោយពេលនាង សម្រាលកូនបានតែប៉ុន្មានខែប៉ុណ្ណោះ ។ យ៉ាងណាមិញ ក្រោយពីបានលែងលះជាមួយះអតីតស្វាមីបានរយៈពេលខ្ទង់ជាង ៣ឆ្នាំ វត្តមានរបស់នាងបានបាត់ឈឹងសូន្យពីសិល្បៈ រហូតដល់មួយរយៈធំចុងក្រោយនេះ ទើបលេខមុខនាងជាថ្មី ព្រមទាំងបានបង្ហាញមុខគូស្នេហ៍ថ្មីងារជាឧកញ៉ាទៀតផង ៕ ដោយ៖ ម៉ានី

Most Popular

To Top