អ្នកប្រហែលជាមិនដឹងទេថា ចោរលួចរបស់របរផ្សេងៗ ឬ សូម្បីតែឡានរបស់អ្នក ក្នុងរយៈពេល តែ២០វិនាទីប៉ុណ្ណោះ។
យោងតាមអតីតចោរម្នាក់ លោក និង បក្ខពួកត្រូវតែធ្វើវាឲ្យលឿនបំផុត ព្រោះនៅពេលពួកគេ កំពុងវាយបំបែកកញ្ចក់ឡាន អាចមាននរណាម្នាក់ឃើញ ហើយទូរស័ព្ទទៅប៉ូលីស។ ពួកគេមិនកំណត់គោលដៅ ទៅលើរថយន្តដែលទុកចោលយូរទេ ប៉ុន្តែទៅលើរថយន្តដែលម្ចាស់ទើបចត ឬ ឈប់មួយភ្លែត ដើម្បីដាក់អីវ៉ាន់។ នេះបើតាមការចុះផ្សាយរបស់ Brightside។
ខាងក្រោមនេះ គឺជាគន្លឹះ៩យ៉ាង ដើម្បីការពាររថយន្តរបស់អ្នកពីការលួច
១ ដាក់របស់មានតម្លៃរបស់អ្នក នៅកន្លែងដាក់អីវ៉ាន់៖

ចោរមានពេលវេលាតិចតួចណាស់ ក្នុងការធ្វើសកម្មភាពលួច របស់ក្នុងឡាន ហើយពួកគេស្ទើរតែមិនមានពេល បើកកន្លែងដាក់អីវ៉ាន់ ព្រោះពួកគេផ្តោតទៅប្រមូល របស់ក្នុងឡានច្រើនជាង។
២ ចតឡាននៅកន្លែងភ្លឺ៖

អតីតចោរបានប្រាប់ Brightside ថាលោកនិងបក្ខពួក មិនដែលធ្វើសកម្មភាពលួច ទៅលើឡានណា ដែលចតនៅកន្លែងភ្លឺទេ ព្រោះអាចនឹងងាយគេមើលឃើញ។
៣ លាក់របស់មានតម្លៃក្រោមកៅអីឡាន៖

ចោរជាច្រើននឹងមើលក្នុងឡានសិន ថាតើមានរបស់មានតម្លៃ ក្នុងឡានអត់មុនពួកគេ សម្រេចចិត្តបំបែកកញ្ចក់ឡាន។
៤ បិតស្កុត ៖

កញ្ចក់ខ្មៅ ក៏អាចការពារឡាន របស់អ្នកពីការលួច ព្រោះចោរមើលមិនឃើញ ផ្នែកខាងក្នុងនៃរថយន្តរបស់អ្នក។
៥ តម្តើង GPS លើឡានរបស់អ្នក៖

សម្រាប់ចោរជំនាញ ពួកគេនឹងតាមដានថា តើមានប្រព័ន្ធ GPS បំពាក់លើរថយន្ តរបស់អ្នកឬអត់។ ត្រូវចាំថា GPS គួរតែបំពាក់ក្រោមរថយន្តរបស់អ្នក។
៦ បង្ហាញថាឡានរបស់អ្នក ការពារដោយប្រព័ន្ធសុវត្ថិភាព៖

ចោរភាគច្រើនអាចនឹងដើរចេញពីឡានរបស់អ្នកពេលឃើញ sticker នេះព្រោះម្ចាស់រថយន្តមានបំណងជូនដំណឹងថាឡានពួកគេត្រូវបានការពារដោយប្រព័ន្ធសុវត្ថិភាព។
ប៉ុន្តែប្រសិនបើឡានរបស់អ្នក មានតម្លៃថ្លៃ ហើយខ្លាចគេលួច អ្នកត្រូវតម្លើងថ្មមួយគ្រាប់ទៀត ព្រោះពួកគេអាចនឹងកាត់ខ្សែរបស់ថ្ម ដែលត្រូវបានតភ្ជាប់ ទៅសំឡេងរោទិ៍។
៧ ម៉ាកមួយចំនួនគេពេញនិយមលួចជាងម៉ាកដទៃ ៖

ឧទាហរណ៍នៅឆ្នាំ ២០១៦ រថយន្ដ Toyota Camry ចំនួន ១៦ ៧៣២ គ្រឿងត្រូវបានចោរលួច នៅសហរដ្ឋអាមេរិក។
៨ កុំទុកសោរចម្លងនៅក្នុងឡាន ឬ ក្នុងផ្ទះ៖

ទុកសោរនៅក្នុងឡាន ឬក្នុងផ្ទះដែលគ្មានសុវត្ថិភាព ប្រៀបបាននឹងទុកសោរឲ្យចោរ ជិះឡានអ្នកទៅយ៉ាងសង្ហារ ដូចខ្លួនគេជាម្ចាស់ឡាន។
៩ កុំទុកលុយក្នុងឡាន៖

ទុកលុយក្នុងឡាន ដោយអ្នកគិតថាងាយនឹងយក វាមកប្រើប្រាស់ ប្រៀបបាននឹងអ្នកអញ្ជើញចោរ ឲ្យមកគាស់ឡានរបស់អ្នកអីចឹង៕ ប្រភព៖សប្បាយ
