សិល្បៈ និង កម្សាន្ត

គ្រប់យ៉ាង​អ្នក​គួរ​ដឹង​ ពីករណីចោទប្រកាន់ ចំពោះ Kris ពីបទបៀតបៀនផ្លូវភេទ ក្មេងស្រីជាច្រើននាក់

Kris Wu បាន​ជួប​ប្រទះ​រឿង​ឈឺក្បាល​ជា​ថ្មី​ហើយ ក្រោយមាន​ព័ត៌មាន​ថា​ លោក​ពាក់ព័ន្ធនឹង​ករណីបៀតបៀន នារីៗក្មេងៗ ជាច្រើននាក់ ពីក្នុង Fan Club របស់ខ្លួន។

រឿង​នេះ​ដំបូង​ឡើយ ​កើតឡើង​ដោយសារ​ នារី​ជនជាតិចិន​ម្នាក់​ ដែល​មាន​អាយុ ១៩ឆ្នាំ ឈ្មោះ​ Du Meizhu បាន​ចេញ​មុខ​លាតត្រដាង​ថា Kris បាន​ចាប់នាង និង​ក្មេង​ស្រី​៣០នាក់ផ្សេង​ទៀត។ នារីដដែលបានទម្លាយ​រឿង​នេះ ​ទៅ​កាន់​បណ្ដាញ​ផ្សព្វផ្សាយ Wangyi ព្រម​ទាំង​លម្អិត ពី​រឿង​មួយ​ចំនួន​ទៀតផង។

ផ្អែក​តាម​ Meizhu បាន្យដឹង​ថា​ Kris ចូលចិត្តរើសនារី​ក្មេងៗស្អាតៗ ដែលជា​ Fan របស់ខ្លួនឯង ហើយសុំជួបពួកគេ ​ក្នុង​ជំនួប Fan Meeting លក្ខណៈទ្រង់ទ្រាយ​តូចមួយ។ ពេល​នោះ​ហើយ ជាពេល​ដែល Kris បញ្ច្រកស្រាពួកក្មេងស្រីទាំងនោះ ​ឲ្យស្រវឹង ហើយ​ចាប់​រំលោភតែម្ដង។

ក្មេងស្រីៗ ដែល​ត្រូវ​បាន​ជ្រើស​យក​នោះ ​សុទ្ធ​តែ​ត្រូវ​បាន​គេ​ប្រាប់​ថា​​ នឹង​មាន​ក្មេង​ស្រីផ្សេង​ទៀត ​មក​ដល់ដែរជា​បន្តបន្ទាប់ ប៉ុន្តែ​ពេល​ពួកគេ (ក្មេងស្រីដែល​ត្រូវបាន​គេជ្រើស) ​មក​ដល់បន្ទប់ ឃើញមាន​តែ Kris ម្នាក់គត់។ បន្ថែម​ពី​លើនេះ ​ក៏​មាន​ការ​បញ្ជាក់ទៀតថា Kris មិន​ប្រើវិធីពន្យារកំណើតពេលរួម​ភេទ ជាមួយនឹង​ក្មេងស្រីទាំង​នោះទេ។

Meizhu បាន​បង្ហើបទៀតថា Kris បាន​ផ្ញើលុយចំនួន ៥០០ ០០០យ័ន (ខ្ទង់ ៧១ ១៥០ដុល្លារ) ឲ្យនាង​ ដើម្បី​បំបិទមាត់ កុំឲ្យរឿង​ដែល​ខ្លួនប្រព្រឹត្តិ ត្រូវ​បែក​ធ្លាយ។ ទោះជាយ៉ាង​ណា​ នាង​ថា​ នាង​បាន​ប្រគល់​លុយ​នោះ​ មួយចំនួនឲ្យ Kris វិញ ហើយនឹងផ្ញើលុយនៅ​សល់ផ្ទេរបង់រំលស់ ជាបន្តបន្ទាប់ ដោយសារតែការផ្ទេរនោះ ​មាន​ចំនួនកំណត់។

នារី​ដដែល​បន្ថែម​ថា នាង​និងជនរងគ្រោះ​ផ្សេងទៀត បាន​បញ្ជូន​ភស្តុតាងជា​ច្រើន​ ទៅឲ្យប៉ូលីសចាត់ចែង​រួចហើយ។ ចំណែក​ជនរងគ្រោះ​ម្នាក់ ​ក្នុងចំណោម​នោះ ត្រូវ​បាន​គេ​រកឃើញ​ថា​ បានរំលូត​កូន ក្រោយដឹង​ថា​ Kris មាន​ជំងឺកាមរោគ (Sexually Transmitted Disease (STD))​។

វិធី​សាស្ត្រមួយទៀតរបស់ Kris ក្នុង​ការ​ល្បួង​ក្មេង​ស្រី​ទាំង​នោះ គឺ សន្យាថានឹងនាំពួកគេ ​មានឱកាស​ក្លាយជាតារាសម្ដែង។ ទោះជាយ៉ាងណា អ្វី​ដែល​លោកសន្យានោះ​ ត្រឹម​ជា​មធ្យោបាយ​ បោកបញ្ឆោតប៉ុណ្ណោះ។

ដោយសារពាក់ព័ន្ធ​នឹង​ករណី​នេះ ទើប​ក្រុមហ៊ុនផលិតផល ថែរក្សាស្បែកនៅចិន គឺ KANS ដែល​មាន​ Kris ជា​តារាប្រចាំ បាន​បញ្ចប់កុងត្រា​របស់ខ្លួន ជាមួយ​នឹង Kris បាត់ទៅហើយ។

ទាំង​នេះ​ជាអ្វី​ ដែល​បាន​ផ្ទុះ​ក្លាយជា​ប្រធានបទក្ដៅ ពេញ​ប្រទេសចិន ហើយពេល​នេះ​គ្រប់គ្នា ​នៅ​រង់ចាំ​ការ​បកស្រាយ និង​ការបញ្ជាក់ព័ត៌មាន​ច្បាស់​ការណ៍ បន្ថែម​ពីសាមីខ្លួន៕ ​ប្រភព៖សប្បាយ

Most Popular

To Top