តារាពហុជំនាញដ៏មានប្រជាប្រិយភាព គឺអ្នកនាង សុខ ចាន់ធីតា ហៅកាតុ កំពុងតែកាក់កបទាំងការងាររកស៊ីក៏ដូចជាការងារសិល្បៈ ហើយជាពិសេសថ្មីៗនេះអ្នកនាងកំពុងតែកាក់កបជាមួយរបររកស៊ី រហូតបានទិញផ្ទះ ដើម្បីសម្រេចបំណងរបស់ខ្លួនទៀតផង ។

ស្របពេលដែលកំពុងតែមានប្រជាប្រិយភាព តារាពហុជំនាញ អ្នកនាង សុខចាន់ធីតា ហៅកាតុ និងស្វាមី បានសម្រេចបំណងរបស់ខ្លួន ដោយបានទិញផ្ទះវីឡាទោលដ៏ស្កឹមស្គៃ តំលៃរាប់ម៉ឺនដុល្លា របស់បុរី Leng Navatra នៅផ្លូវ 6A ដើម្បីសាងសុភមង្គលក្នុងក្រុមគ្រួសារ ។

ក្នុងនោះដែរ អ្នកគាំទ្ររបស់នាង ជាច្រើនក៏បានសរសើរមិនដាច់ពីមាត់ ពីរការខិតខំប្រឹងប្រែងតស៊ូ សន្សំលុយកាក់ ដើម្បីសម្រេចបំណង ខណៈគេដឹងថា អ្នកនាង ក៏មានផ្ទះសម្រាប់ស្នាក់នៅមួយរួចហើយនៅម្ដុំសន្សំកុសល។ យ៉ាងណា នោះជាប្រភេទផ្ទះល្វែងធម្មតា។ ដោយឡែកផ្ទះ ដែលទិញនាពេលនេះ ជាប្រភេទវីឡាទោល ប៉ុន្តែគេមិនដឹងនៅឡើយថា ផ្ទះថ្មីដែលនាង និងស្វាមីទៅឈរថតកាច់រាងនោះ មានតម្លៃប៉ុន្មាននៅឡើយ។

យ៉ាងណាមិញក្រៅពីតារាចម្រៀង សម្តែង និងកំប្លែង ទោះបីជាមានវ័យជាង ៤០ឆ្នាំក្តី តែ អ្នកនាងហាក់មិនទាន់គិតគូរនៅក្នុងការយកកូនទីពីទៀតនោះទេ៕ប្រភព៖http://sabay
