ភ្នំពេញ៖ កញ្ញា ឌុល កញ្ញា ត្បិតតែជាតារាសម្ដែងស្រីរលកក្រោយ ក៏ពិតមែន ប៉ុន្តែនាងតែងតែងទទួលបានឱកាសការងារច្រើនគួរសម នៅតាមស្ថានីយទូរទស្សន៍ និងផលិតកម្មនានា ហើយហេតុផលដែលនាំឱ្យនាងទទួលបានការគាំទ្រនេះ ក៏ដោយសារតែសមត្ថភាព ទេពកោសល្យ ជាពិសេសគឺទៅលើរូបសម្រស់ស្រស់ស្អាត សាច់សខ្ចីរបស់នាងតែម្ដង ។

ទាក់ទងជាមួយគ្នានេះដែរ តារាសម្ដែង និងម៉ូឌែល ខាងលើនេះ ក៏តែងតែពញ្ញាក់អារម្មណ៍អ្នកគាំទ្ររបស់នាង តាមរយៈការបង្ហោះរូបថតសិចស៊ីៗ ក្ដៅសាច់ជាច្រើនលើកច្រើនសារ បើទោះជាពេលខ្លះត្រូវរងនូវពាក្យរិះគន់យ៉ាងណាក៏ដោយ តួយ៉ាងថ្មីៗនេះ នាងបានបង្ហោះរូបថតបីសន្លឹក បង្ហាញស្នាមកោខ្យស់ ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។

យ៉ាងណាក៏ដោយ ជាមួយការបង្ហាញស្នាមកោសខ្យល់នេះផងដែរ ឌុល កញ្ញា ក៏មិនមានភាពខ្មាសអៀន សម្រាប់ការបង្ហាញសាច់ខ្នង និងសាច់ដើមទ្រូងសខ្ចីរបស់នាងឡើយ ដែលជាហេតុធ្វើឱ្យមិត្តភក្ដិ និងអ្នកគាំទ្រ ចូលទៅសរសេរចំអន់លេងសើចយ៉ាងច្រើន ។

គួរឱ្យដឹងផងដែរថា កញ្ញា ឌុល កញ្ញា គឺជាតារាសម្ដែងស្រីវ័យក្មេង ដែលកាលពីប្រមាណខ្ទង់ ២-៣ ឆ្នាំមុនគឺមានមុខតែនៅលើ MV និងរឿងខ្លី ប៉ុណ្ណោះ មិនដែលមានឱកាសបានសាងស្នាដៃជាតួអង្គធំ នៅក្នុងរឿងភាគ និងដុំ ណាមួយឡើយ ដែលជាមូលហេតុពុំសូវមានអ្នកចាប់អារម្មណ៍ និងស្គាល់នាងទេ ។ សង្កេតឃើញថា មួយរយៈចុងក្រោយនេះ នាងមានឱកាសបានសម្ដែងក្នុងរឿងខ្លីជាច្រើនរឿងក្នុងកម្មវិធី “ដូច្នឹងផង” របស់ទូរទស្សន៍ថោន ។ ក្រៅពីនេះ ក៏មានមុខរបរជាអ្នកលក់ផលិតផលតាម Online ផងដែរ ។

កាលពីប៉ុន្មានខែមុន ស្រីស្អាតរូបនេះ ក៏ធ្លាប់បានរងការរិះគន់ម្ដងរួចមកហើយ ពីសំណាក់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកទៅលើវីដេអូចោមពុងកោសខ្យល់ ដែលនាងបានបង្ហាញជាសាធារណៈនៅលើគណនីហ្វេសប៊ុករបស់នាង ៕ដោយ៖ ម៉ានី

