ច្រើនឆ្នាំកន្លងមកហើយ ដែលសិល្បករសិល្បការិនីជាច្រើន បើកចំហររឿងរ៉ាវស្នេហារបស់ខ្លួនបើទោះបី គេធ្លាប់និយាយថា តារាដែលមានទំនាក់ទំនងស្នេហា ឬរៀបការរួចអាចនឹងធ្លាក់ប្រជាប្រិយភាព ក៏តារាប្រុសស្រីទាំងនោះ នៅតែជម្នះពាក្យទាំងនេះ ហើយបញ្ចេញមុខដៃគូ និងសកម្មភាពស្នេហារបស់ខ្លួនដដែល។ ជាក់ស្តែងថ្មីៗនេះតារាចម្រៀងលោក ខាន់ ជេមស៌ បានបង្ហាញមុខ ភរិយា និងកូនៗក្នុងរយៈពេលថ្មីៗនេះ ក្រោយជោគជ័យលើវិថីសិល្បៈ។

តារាចម្រៀងប្រុសដែលមានឈ្មោះបោះសម្លេង ប្រចាំផលិតកម្មសាន់ដេរ ថ្ងៃនេះ បានបង្ហោះរូបភាពកាលពី១៣ឆ្នាំមុន ដោយអមជាមួយសំណេរ ដែលបង្ហាញពីក្តីស្រលាញ់ដ៏ផ្អែមល្ហែមទៅកាន់ភរិយាខ្លួន។ ដោយក្នុងនោះលោកបានសរសរថា «ចិត្តបងសព្វថ្ងៃដែលស្រលាញ់អូន បងដូចជាជ្រុញអូនដូចតាំងតោ រូបថតតាំងពី13ឆ្នាំមុន មេសំណព្វចិត្តរបស់បង»។





ឃើញបែបនេះ ហ្វេនៗជាច្រើនបានចូលរួមសម្តែងក្តីរីករាយនិងសាទរទៀតផង ដោយអ្នកខ្លះក៏ចោទជាសំនួរងឿងឆ្ងល់រឿងរៀបការទៅកាន់លោកទៀតផង។

គួរកត់សម្គាល់ថា មួយរយៈនេះ លោក ខាន់ ជេមស៌ មិនសូវជាប្រឡូកក្នុងសិល្បៈប៉ុន្មាននោះទេ ដោយឃើញកំពុងតែមមាញឹកជាមួយជំនួយរកស៊ីលក់ដីឡូដ៏យ៉ាងកាក់កប និងមុខរបរមួយចំនួនផ្សេងទៀតផងដែរ៕ប្រភព៖http://sabay

