អាមេរិកៈ ព្រោះធ្លាប់ផ្តាច់ពាក្យកាលពីឆ្នាំ២០០៤ អតីតគូស្នេហ៍ តារាចម្រៀងដ៏ល្បីល្បាញ Jennifer Lopez និង Ben Affleck ហាក់មិនទាន់គិតរឿងរៀបការឬ ភ្ជាប់ពាក្យអ្វីនោះទេ ពេលជួបគ្នាវិញលើកនេះ ។
នៅថ្ងៃទី ២១ ខែកក្កដានេះ នាង Jennifer Lopez បានជួបសម្ភាសជាមួយកម្មវិធី Today Show ហើយពេលត្រូវគេសួរនាំរឿងទំនាក់ទំនងស្នេហ៍ជាមួយ Ben Affleck នាងបានបន្លប់ទៅនិយាយរឿងផ្សេង ប៉ុន្តែពិតណាស់ថា រាល់ថ្ងៃពួកគេផ្អែមល្ហែម ជាមួយគ្នាណាស់ ទោះ Jennifer មិនទាន់ប្រកាស ជាសាធារណៈ ។ ប្រភពពីអ្នកជិតស្និទ្ធ បានអោយដឹងថា ទាំង Jen និង Ben គឺមិនទាន់មាន បំណងភ្ជាប់ពាក្យ អ្វីនោះទេ ហើយថា ការស្រលាញ់មិនសំខាន់ លើការភ្ជាប់ពាក្យ ឬក្រកាសនោះទេ ដូចដែលនាង ត្រូវផ្តាច់ពាក្យ ជាមួយអតីតគូដណ្តឹង Alex Rodriguez និងគូស្នេហ៍ជាច្រើន ដងមកហើយ ដែលក្នុងនោះមានទាំង Ben ផងដែរ ។


Jennifer Lopez វ័យ៥១ឆ្នាំ និង Ben Affleck ធ្លាប់ស្រលាញ់គ្នា កាលពីឆ្នាំ២០០២ ហើយបានខ្លួនរៀបការទៀតផង ប៉ុន្តែពួកគេបានបែកបាក់ នៅឆ្នាំ២០០៤ និងបានជួបជីវិតគូ មិនសមប្រកបរាងៗ ខ្លួនអស់ពេលជិត២០ ឆ្នាំ ។ ជួបគ្នាវិញលើកនេះ គ្រប់គ្នាសង្ឈឹមថាលើកនេះ ពួកគេអាចរស់នៅជាមួយគ្នា ដល់ចាស់ រាងខ្លួន ៕ដោយ: ទូច សុខលីដា



