សិល្បៈ និង កម្សាន្ត

លើកទី១ហើយ ខេម ឲ្យតម្រុយរឿងមានកូន!

មានសិល្បករសិល្បការិនីជាច្រើន តែងតែលាក់បាំង​ រឿងរ៉ាវស្នេហាផ្ទាល់ខ្លួន បើទោះបីគេមានគ្រួសារ មានកូន រឺក៏មានទំនាក់ទំនងស្នេហាក្តី ក៏មិនហានបញ្ចេញ ប្រាប់គេនោះដែរ ព្រោះខ្លាចបាត់បង់ ប្រជាប្រិយភាពរបស់ខ្លួន ក្នុងវិស័យសិល្បៈ ។ តែឥឡូវតារាចម្រៀងសំឡេងស្អក ប្រចាំ Galaxy បានបង្ហោះរូបភាពមួយសន្លឹក ជាមួយ​នឹង​តម្រុយដ៏កម្រមួយ​ ដែល​ថា លោក​មានកូន​ម្នាក់​ហើយ។

តារាចម្រៀងសំឡេងស្អកប្រចាំ Galaxy ​ត្រូវបានមហាជនជាច្រើនដឹងថា លោកមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ កាលពីប៉ុន្មានឆ្នាំមុន ជាមួយស្រីស្អាតម្នាក់ នៅប្រទេសបារាំង ដែលលោក​ទើប​បាន​បង្ហាញ​ កាល​ពី​ថ្ងៃ​សម្ពោធហាង ​ផឹកស៊ី​របស់​លោក​ កាល​ពី​ប៉ុន្មាន​ខែ​មុន។ ហើយរហូតមកដល់ថ្ងៃនេះ លោកខេមក៏បានបង្ហោះរូបកូនក្មេង គួរឲ្យស្រលាញ់មួយសន្លឹក អមជាមួយការសរសេរថា « បើប្រាប់ថាកូនក៏អ្នកមិនជឿដែរនាំ Baby ដើរលេងម្តង សុខសប្បាយគ្រប់គ្នាណា» ខេម សរសេរបែបនេះ ស្របពេលដែលលោក បានទៅដល់ ប្រទេសបារាំងរួចហើយ កាលពីម្សឹលមិញនេះ។

គិត​ចាប់​ពី​ពេល​ដែល​លោក​បង្ហោះ​សារ ដោយ​មាន​ភ្ជាប់​រូបភាព ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ រហូត​មកដល់ពេលនេះ Sabay មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់ ពី​តារា​រូប​នេះ​ បាន​នៅ​ឡើយ​ទេ ថាតើរូបភាពនិងអត្ថន័យ ដែលលោកបានបង្ហោះនេះ ជាការលេងសើច រឺក៏ជាការពិត យ៉ាងណានោះទេ ។ មែនទែនទៅ រឿងការមានកូនមុនរៀបការ ក្នុងសម័យនេះ លែងជាបញ្ហា សម្រាប់យុវវ័យទៀតហើយ ខ្លះមានកូនពីររឺបីហើយ ក៏អាចរៀបការបានដែរ សំខាន់ឲ្យតែចេះស្រលាញ់គ្នា យល់ចិត្តគ្នា ទៅបានហើយ។

ទោះ​ជា​យ៉ាងនេះក្តី តាម​រយៈ​ Comment ជា​ច្រើន​នៅ​លើ​រូបភាព ដែល​បាន​បង្ហោះ​នោះ មហាជនមានការផ្ញាក់ផ្អើល និងចាប់អារម្មណ៏ជាខ្លាំង ដោយឃើញផុសបែបនេះ ខ្លះថា លោក​គ្រាន់​តែ​លេងសើចតែប៉ុណ្ណោះ ម្យ៉ាងរឿង​បែប​នេះ កើត​មាន​ស្ទើរ​ធម្មតា​ ក្នុង​សង្គម​សិល្បៈ ។

ប៉ុន្តែ​មតិ​ផ្សេង​ទៀត ​របស់​អ្នក​គាំទ្រ លើក​ឡើង​ថា លោក ខេម ប្រហែល​ជា​លេង​បន្លំមែន ពោល​គឺ លោក​ពិត​ជា​កូន​មែន។ ការ​សន្និដ្ឋានបែប​នេះ ដោយ​សារ​ថា ខេម ត្បិត​ថា​មិន​ទាន់​រាប់ការ ប៉ុន្តែ​លោក​ និង​គូស្នេហ៍​នៅ​បារាំង​នោះ ​បាន​សេពគប់​គ្នា​យូរ​មក​ហើយ ហើយ​ក៏​មិន​ចម្លែក​ដែរ​ ដែល​សិល្បករ​ក សាង​សង្គម​គ្រួសារ​មុន​ចូលរោងការ ដែល​គេ​ឃើញ​ជាហូរហែមក​ហើយ ​ដូច​ជា ពេជ្រ សូលីកា សិទ្ធី នីកា និង​ឌុច លីដា ជា​ដើម សុទ្ធ​តែ​មាន​កូន ​មុន​ការ​ទាំង​អស់។

យ៉ាងណា​ក៏​ដោយ អ្វី​ៗ​មិន​ទាន់​អាច ​យកជា​ការ​បាន​ ១០០% នៅ​ឡើយ ដោយ​សារ​ថា សាមី​ខ្លួន​មិន​ទាន់​អាច​ សុំ​ការ​អធិប្បាយ​បាន​៕ ប្រភព៖សប្បាយ

Most Popular

To Top