នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ភាគទី៥០១ របស់កម្មវិធី «Now On My Way to Meet You» ដែលផ្សាយចេញលើ Channel A បុរសចំណាកប្រទេសកូរ៉េខាងជើងម្នាក់ឈ្មោះ Kim Keum Hyuk បានបង្ហើបថា ប្រទេសនេះក៏មានក្រុមចម្រៀងនារី ដូចប្រទេសកូរ៉េខាងត្បូងដែរ ។
បុរសម្នាក់នេះពិតជាធ្វើឲ្យគ្រប់គ្នា មានការភ្ញាក់ផ្អើល ដោយបាននិយាយថា៖ «កុំភ្ញាក់ផ្អើលអីណា ព្រោះថានៅប្រទេសកូរ៉េខាងជើង ក៏ការឆាកសម្ដែង ដូចក្រុម Girls’ Generation ដែរ ។ ក្រុមចម្រៀងនារីទាំងនោះមានសមាជិក ៨-៩នាក់ ដោយស្លៀកខោខ្លីៗ ហើយសម្ដែងលើឆាក»។
លោកបានបកស្រាយ ពីហេតុផលមួយចំនួន ពីក្រោយការសម្ដែង នៃការផ្លាស់ប្ដូររបស់កូរ៉េខាងជើងថា៖ «គណបក្សកូរ៉េខាងជើង កំពុងពង្រឹងការត្រួតពិនិត្យ របស់ខ្លួនលើវប្បធម៌ របស់កូរ៉េខាងត្បូង។ ដូចកាលពីឆ្នាំមុន សិស្សជិត ១ម៉ឺននាក់ បានសារភាព ។ ដូច្នេះពេលរឹតបន្តឹង និងពង្រឹងការដាក់ទណ្ឌកម្មលើ ផ្នែកវប្បធម៌ វាពិតជាបង្ហាញថា ពួកគេ (កូរ៉េខាងជើង) ក៏អាចធ្វើបាននូវរឿងទាំងនោះដូចគ្នាដែរ ព្រមទាំងកំពុងព្យាយាមរារាំងវប្បធម៌បរទេស យ៉ាងពេញទំហឹងកុំឲ្យហូរចូលស្រុក»។
បុរសដដែលនៅបន្ថែមទៀតថា ៖ «ប៉ុន្តែបើទោះជាយ៉ាងណា ក៏នៅមានដែនកំណត់ដែរ ។ អ្នកអាចមើលឃើញថា គ្រប់ក្រុមនារីទាំងអស់ សុទ្ធតែកាត់ម៉ូដសក់ខ្លីដូចៗគ្នា ។ ពួកគេមិនអាចបន្ធូរបន្ថយការរឹតបន្តឹងទាំងនោះបានទេ។ មួយវិញទៀត ប៉ារ៉ូលបទចម្រៀងទាំងអស់ ក៏ត្រូវតែមានការលើកសរសើរគណបក្ស កាន់អំណាចដែរ»៕ sabay