ក្នុងចំណោមតារាចម្រៀង ដែលចេញមុខដំបូង នៅខ្ទង់ប៉ុន្មានឆ្នាំម្ដុំៗឆ្នាំ ២០១០ អ្នកដែលទទួលបានការគាំទ្រច្រើន ពេលនេះកំពុងរីករាយនឹងភាពមានបាន ទាំងទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះល្បីល្បាញជាដើម។ អ្នកទាំងនោះរួមមានដូចជា EXO, BTS, IUនិងតារាជាច្រើនទៀត នៅជំនាន់ស្រករៗគ្នា។ រម្លឹកទៅកាលពីថ្ងៃទី០៥ ខែកក្កដា វិបសាយ Woman Dong-A បានចេញផ្សាយអត្ថបទមួយ ដែលលើកឡើងពីតារា K-Pop ជំនាន់ទី ៣ ដែលមានសមត្ថភាព កាន់កាប់អចលនទ្រព្យ តម្លៃរាប់លានដុល្លារ។
ដូចនេះសូមទៅស្គាល់ ពួកគេដូចខាងក្រោម៖
១. IU
នាងបានទិញវីឡាដ៏ស៊ីវិល័យតម្លៃ ១៣ពាន់លានដុល្លារ (ខ្ទង់ ១១,២៩៥,៤១៧ដុល្លារ) ហើយទិញដោយលុយសុទ្ធ មិនមានកម្ចីឡើយ។ ក្រៅពីនេះ IU ក៏នៅមានទ្រព្យច្រើនកន្លែងទៀត ដីមួយកន្លែងតម្លៃ ៤,៦ពាន់លានវ៉ុន (ខ្ទង់ ៣,៩លានដុល្លារ) នៅខេត្ត Gyeonggi និងមួយកន្លែងទៀតតម្លៃ ២,២ពាន់លានវ៉ុន (ខ្ទង់ ៥៣៩,១៨៤ដុល្លារ) ព្រមទាំងផ្ទះនៅ Yongsan-gu តម្លៃ ៤ពាន់លានវ៉ុន (ខ្ទង់ ៣,៤លានដុល្លារ) ដែលជាតម្លៃលើទីផ្សារ។
២. សមាជិក BTS: អ្នកណាខ្លះរស់នៅក្នុងអគារទំនើប?
ស្របពេលក្រុមនេះជាក្រុម K-Pop លំដាប់ពិភពលោក ដូច្នេះគ្មានអ្វីត្រូវភ្ញាក់ផ្អើលដែល ទាំងអចលនទ្រព្យ និងសម្ភារៈដែលពួកគេប្រើសុទ្ធតែជារបស់ថ្លៃៗនោះទេ។ ប៉ុន្តែជាការបញ្ជាក់កាន់តែច្បាស់សូមដឹងបន្ថែមដូចតទៅ។
ចាប់ពី RM និង Jimin: អ្នកទាំង ២បានទិញ Apartment តម្លៃខ្ពស់បំផុត ដែលក៏ជាលំនៅដ្ឋានរបស់ CEO របស់ក្រុមហ៊ុន Hyundai, ស្ថាបនិក Naver និងគ្រួសារអភិជនផ្សេងទៀតរស់នៅ។ Apartment របស់ RM តម្លៃ ៦,៣៦ពាន់លានវ៉ុន (ខ្ទង់ ៥,៥៣លានដុល្លារ) ឯរបស់ Jimin វិញតម្លៃ ៥,៩ពាន់លានវ៉ុន (ខ្ទង់ ៥,១២លានដុល្លារ)។
Jungkook វិញបានទិញផ្ទះកម្ពស់ ២ជាន់នៅ Itaewon តម្លៃ ៧,៦៣ពាន់លានវ៉ុន (ខ្ទង់ ៦,៦២លានវ៉ុន)។ នេះមិននិយាយទាំងដីមួយកន្លែងនៅ Seongsu-dong តម្លៃ ១,៩៥ពាន់លានវ៉ុន (ខ្ទង់ ១,៦៩លានដុល្លារ) ដែលលោកបានទិញកាលពីឆ្នាំ ២០១៩ទេ។
ចំណែក V ក៏ជាម្ចាស់វីឡាស៊ីវិល័យនៅ Samseong-dong តំបន់ Gangnam ដែរ ដែលវីឡានោះលោកទិញក្នុងតម្លៃ ៥,១ពាន់លានវ៉ុន (ខ្ទង់ ៤,៤៣លានដុល្លារ)។
ស្របពេល Jin បានទិញ Penthouse នៅ Hannam The Hill កាលពីខែកក្កដា ឆ្នាំ ២០១៩ ក្នុងតម្លៃ ៤,៤៩ពាន់លានវ៉ុន (ខ្ទង់ ៣,៩០លានដុល្លារ) ប៉ុន្តែក៏បានជូនឪពុកម្ដាយកាលពីឆ្នាំមុន។
ឆ្នាំ ២០១៨ Suga បានទិញ វីឡាមួយកន្លែងនៅ Hannam-Dong ក្នុងតម្លៃ ៣,៤ពាន់លានវ៉ុន (ខ្ទង់ ២,៩៥លានដុល្លារ)។
រីឯ J-Hope បានទិញ ប៉ុន្តែក៏បានលក់វីឡា “Trimage” ក្នុងតម្លៃ ៣,៧ពាន់លានវ៉ុន (ខ្ទង់ ៣,២១លានវ៉ុន)។
៣. Chanyeol និង Sehun (EXO): រហស្សនាមសេដ្ឋីអចលនទ្រព្យវ័យក្មេង
គិតក្នុងក្រុម Chanyeol គឺជាអ្នកដែលមានសមត្ថភាពកាន់កាប់អគារផ្ទាល់ខ្លួនមុនគេ ហើយត្រូវបានមហាជនលើកសរសើរថាជា យុវជនអស្ចារ្យដែលមានលុយកានើពេញៗដៃទាំងវ័យក្មេង។ កាលពីស្ថិតក្នុងវ័យ ២០ឆ្នាំស្ដើង លោកមានអគារវខ្លួនឯងទៅហើយនៅ Mapo ដែលមានតម្លៃ ២,២៧ពាន់លានវ៉ុន (ខ្ទង់ ១,៩៧លានដុល្លារ)។
ចូលដល់ឆ្នាំ ២០១៩ Sehun សមាជិកដែលក្មេងជាងគេក្នុងក្រុម បានក្លាយជាម្ចាស់អចលនទ្រព្យវ័យក្មេង ក្រោយចំណាយលុយទាំងបាច់ៗទិញអគារតម្លៃ ៣,៣៥៦ពាន់លានវ៉ុន (ខ្ទង់ ២,៩១លានដុល្លារ) នៅ Sangdo-dong។ ប៉ុន្តែក៏មានសេចក្ដីរាយការណ៍កាលពីខែកញ្ញា ឆ្នាំ២០១៦ លោកក៏បានទិញវីឡានៅ Gangnam ក្នុងតម្លៃ ១,៦៦ពាន់លានវ៉ុន (ខ្ទង់ ១,៤៤លានដុល្លារ) ដែរ៕ ប្រភព៖ សប្បាយ