សិល្បៈ និង កម្សាន្ត

ដំណឹងល្អទាំងព្រឹក! CL ក្លាយជាតារារួមទ្រនំជាមួយ Beyoncé និងតារាល្បីលំដាប់ពិភពលោក ផ្សេងទៀតជាផ្លូវការ

មុននេះ​បន្តិច​មាន​សេចក្ដី​រាយការណ៍​ថា​ តារា​ចម្រៀងទោលលំដាប់កំពូល​របស់ K-Pop គឺ CL បាន​ប្រកាស​ចុះ​កុងត្រា​ជាមួយនឹង​ផលិតកម្ម SATELLITE414 ជា​ផ្លូវការហើយនៅថ្ងៃនេះ។

​នេះ​ជា​ដំណឹង​ដ៏​ភ្ញាក់​ផ្អើល​ និងជាទីសាទរបំផុត ស្របពេល​គ្រប់គ្នា​ជ្រាប​ច្បាស់រួចទៅ​ហើយ​ថា​ ផលិតកម្ម ​SATELLITE414 ប្រមូលផ្ដុំ​ទៅ​ដោយ​តារាល្បីៗជា​ច្រើនរូបដូចជា Beyoncé, Adele,Dua Lipa, Halsey, Lana Del Rey, Zedd និងក្រុមរួមវិស័យ K-Pop គឺ MONSTA X

ទន្ទឹម​នឹង​នេះ​ដែរ ថ្មីៗ CL ក៏​បាន​វិល​ត្រឡប់​មក​វិញ ក្រោយ​ស្ងាត់មួយរយៈធំជាមួយនឹង​បទ​ថ្មី «SPICY» មុន​ពេល​ចេញ​អាល់ប៊ុមថ្មី​របស់នាង ដែល​មាន​ចំណងជើងថា​ «ALPHA» នៅ​ខែតុលា។ ជាមួយគ្នា​នោះ​ ការ​ចេញ​បទ​ចម្រៀង​ទី ២ក៏​នឹង​មកដល់​នៅ​ខែកញ្ញាខាងមុខ៕

ប្រភព៖http://sabay

Most Popular

To Top